ថៃ៖ តារាសម្ដែងស្រីសាច់ចាំ Aum Patchrapa ត្រូវបានអ្នកគាំទ្រចាប់ភ្លឹកនឹងសម្រស់ដ៏ស្រស់ផូរផង់នាងជានិច្ច។ ដោយឆ្នាំនេះនាងមានអាយុ៤៣ឆ្នាំហើយ តែរូបសម្ផស្សនាង នៅតែស្អាត លេចធ្លោមិនចាញ់ក្មេងវ័យ២០ឆ្នាំប៉ុន្មានឡើយ។

មិនតែប៉ុណ្ណោះ ទោះបីជាអាយុកាន់តែជ្រេមែន តែ Aum មើលទៅនៅតែក្មេង និងមិនចេះចាស់ទាល់តែសោះ។ ជាពិសេសគ្រប់ស្ទាយ៍ស្លៀកពាក់ របស់ Aum តែងតែជាម៉ូតថ្មី និងទាន់សម័យ ដោយមិនងាយជាន់ម៉ូតជាមួយតារាផ្សេងនោះឡើយ៕  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង បើទោះបី ឆ្នាំនេះ Aum Patchrapa ឈានដល់វ័យ៤៣ឆ្នាំ តែនាងនៅតែមានមុខមាត់ក្មេងជាងវ័យ ជាពិសេស រូបភាពថ្មីដែលនាងថតបង្ហាញស្បែកដងខ្លួន និងមុខបែបជិតៗនោះ គេចាប់អារម្មណ៍ឃើញស្បែករបស់នាងនៅតែតឹងណែនល្អ គ្មានស្នាមជ្រាវជ្រួញសូម្បីតែបន្តិច។ លើសពីនេះទៅទៀត ស្បែកមានភាពភ្លឺថ្លារលោង ទោះវ័យកាន់តែជ្រេបន្តិចក្ដី។ ក្នុងនោះដែរ តារារូបនេះតែងតែទទួលបានការសរសើរពីរូបសម្ផស្ស និងវិធីថែសម្រស់ឲ្យនៅក្មេងជាងវ័យនេះស្ទើរតែគ្រប់ពេលតែម្ដង៕  

សូមទស្សនារូបភាពខាងក្រោម៖

Aum Patchrapa
Aum Patchrapa
Aum Patchrapa
Aum Patchrapa
Aum Patchrapa
Aum Patchrapa
Aum Patchrapa

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]