ភ្នំពេញ៖ នៅទីបំផុតវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol ​​​រដូវកាលទី៤ វគ្គដ៏រំភើបញាប់ញ័រ វគ្គដែលទស្សនិកជនរាប់លានអ្នកទន្ទឹងរង់ចាំអស់រយៈពេលជាច្រើនខែ នឹងឈានមកដល់ក្នុងរាត្រីនេះហើយ ។ ទស្សនិកជននឹងរំភើបជាមួយនឹងការស្វាគមន៍ម្ចាស់ពានរង្វាន់រដូវកាលថ្មី ដែលនឹងរីកដុះឡើង ដោយការផ្ញើសារច្រើនជាងគេពីមហាជនទូទាំងប្រទេស ។

បេក្ខជន Top 4
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បេក្ខជន Top 4 ដែលត្រូវឡើងលើឆាកចុងក្រោយគេរួមមាន បេក្ខជន លីម តិចម៉េង , បេក្ខជន នាង ដាវីន , បេក្ខជន ថុល សុភិទិ និង បេក្ខជន ស៊ឹម ចាន់ពន្លឺ នឹងត្រូវប្រកួតយ៉ាង ស្វិតស្វាញ ប្រមូលអស់ពីសមត្ថភាពដែលលាក់ទុកក្នុងខ្លួនទាំងប៉ុន្មានបញ្ចេញអោយអស់ ដើម្បីអោយទស្សនិកជនបានឃើញ និងសម្រេចចិត្តកាន់តែច្បាស់ ព្រមទាំងជឿជាក់លើសមត្ថភាពពួកគេអោយប្រាកដថា តើម្នាក់ណាសាកសមជាម្ចាស់ជ័យលាភីពិតប្រាកដ?

កុំភ្លេចតាមដានទាំងអស់គ្នា ផ្ញើសារទាំងអស់គ្នា ដើម្បីអោយការស្រលាញ់របស់លោកអ្នកអាចបានទៅដល់អាយដលរបស់ខ្លួន។ ភាពល្បីល្បាញនៃកម្មវិធីរដូវកាលនេះ ជាមោទកភាពមួយសម្រាប់បេក្ខជន គណៈកម្មការ ក៏ដូចជាក្រុមការងារអ្នករៀបចំកម្មវិធីទាំងមូល ដែលទទួលបានភាពជោគជ័យខ្លាំង សម្រាប់រដូវកាលនេះ ។

ចូលរួមទស្សនាផ្ទាល់នៅស្ទូឌីយោទូរទស្សន៍ ហង្សមាស HDTV ក្នុងផ្សារទំនើប អ៊ីអនម៉ល សែនសុខស៊ីធី ផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV និងលើផេកហ្វេសប៊ុកផ្លូវការ Cambodian Idol 

 បេក្ខជន លីម តិចម៉េង
បេក្ខជន នាង ដាវីន
បេក្ខជន ថុល សុភិទិ
បេក្ខជន ស៊ឹម ចាន់ពន្លឺ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]