ចង្វាក់​បេះដូង ជា​រង្វាស់​នៃ​ល្បឿន​លោត​របស់​បេះដូង និង​អាច​បង្ហាញ​ពី​ស្ថានភាព​សុខភាព​​របស់​យើង​​ផង​ដែរ​។ គ្នា​យើង​​ក៏​អាច​វាស់​ចង្វាក់​បេះដូង​ដោយ​ខ្លួន​ឯង​​ ដោយ​ប្រើ​ម្រាម​ដៃ​កណ្ដាល និង​ម្រាម​ដៃ​ចង្អុល​ស្ទាប​​ ក៏​ដូចជា​កំណត់​ទីតាំង​ជីពចរ​នៅ​​តំបន់​​ខាង​ក្រោម​នេះ៖

  • ក​ដៃ​
  • ផ្នែក​ខាង​ក្នុង​នៃ​​គន្លាក់​ដៃ​
  • បាត​ជើង
  • ផ្នែក​ម្ខាង​នៃ​ក
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក​ដៃ​ជា​កន្លែង​ដែល​ងាយ​ស្រួល​ពិនិត្យ​ចង្វាក់​បេះដូង​ជាង​គេ។ នៅ​ពេល​ដែល​​​ដាក់​ដៃ​នៅ​លើ​ក​ដៃ យើង​ត្រូវ​កំណត់​រយៈពេល​៦០​វិនាទី​​នៅ​លើ​ទូរស័ព្ទ ឬ​ឧបករណ៍​កំណត់​នាទី​ផ្សេង​ទៀត និង​ចាប់ផ្ដើម​រាប់​ចង្វាក់​បេះដូង​លោត ដើម្បី​បាន​ដឹង​ពី​ចង្វាក់​បេះដូង​​លោត​ក្នុង​មួយ​នាទី។

ចង្វាក់​បេះដូង​ធម្មតា

យោង​តាម​សមាគម​បេះដូង​អាមេរិក បាន​​បង្ហាញ​ថា៖– ចង្វាក់​បេះដូង​សម្រាប់​មនុស្ស​ពេញ​វ័យ​ អាច​នៅ​ចន្លោះ​ពី​៦០​ ទៅ​១០០​ដង​ក្នុង​មួយ​នាទី។​​– ចង្វាក់​បេះដូង​សម្រាប់​ក្មេងអាយុ​ពី​៦ ទៅ​១៥​ឆ្នាំ នៅ​ចន្លោះ​ពី​៧០​ ទៅ​១០០​ក្នុង​មួយ​នាទី។

ចង្វាក់​បេះដូង​ដែល​មាន​សុខភាព​ល្អ​ទៅ​តាម​វ័យ​

​ចង្វាក់​បេះដូង​​របស់​យើង​ម្នាក់​ៗ​មាន​ភាព​ខុស​គ្នា​ អាស្រ័យ​លើ​វ័យ​ និង​សកម្មភាព​រាងកាយ។ ខាង​ក្រោម​នេះ ជា​ចង្វាក់​បេះដូង​ប្រក្រតី​ទៅ​តាម​វ័យ​៖– ពី​អាយុ​០ ទៅ​៥ខែ ចង្វាក់​បេះដូង​ធម្មតា​នៅ​ចន្លោះ ១០០ ទៅ​១៦០– ពី​អាយុ​៦ ទៅ​១២ខែ ចង្វាក់​បេះដូង​ធម្មតា​នៅ​ចន្លោះ ៩០ ទៅ​១៥០– ពី​អាយុ​១ ទៅ​៣​ឆ្នាំ ចង្វាក់​បេះដូង​ធម្មតា​នៅ​ចន្លោះ ៨០ ទៅ​១៤០– ពី​អាយុ​៣ ទៅ​៥​ឆ្នាំ ចង្វាក់​បេះដូង​ធម្មតា​នៅ​ចន្លោះ ៨០ ទៅ​១២០– ពី​អាយុ​៦ ទៅ​១០​ឆ្នាំ ចង្វាក់​បេះដូង​ធម្មតា​នៅ​ចន្លោះ ៧០ ទៅ​១១០– ពី​អាយុ​១១ ទៅ​១៤​ឆ្នាំ ចង្វាក់​បេះដូង​ធម្មតា​នៅ​ចន្លោះ ៦០ ទៅ​១០៥– ពី​អាយុ​១៥ឆ្នាំ​ឡើង​ទៅ ចង្វាក់​បេះដូង​ធម្មតា​នៅ​ចន្លោះ ៦០ ទៅ​១០០​

យ៉ាង​ណា​មិញ ​សម្រាប់​អ្នក​លេង​កីឡា​ ឬ​បញ្ចេញ​សកម្មភាព​រាងកាយ​កម្រិត​មធ្យម​ទៅ​ខ្លាំង អាច​មាន​ចង្វាក់​បេះដូង​ចន្លោះ​ពី​៤០ ទៅ​៦០​ដង​ក្នុង​មួយ​នាទី​ក៏​មាន​។

ជា​ទូទៅ ចង្វាក់​បេះដូង​​ធម្មតា គឺ​នៅ​ចន្លោះ​ពី​៦០​ ទៅ​១០០​ដង​ក្នុង​មួយ​នាទី ប៉ុន្តែ​បើ​យើង​មាន​ចង្វាក់​បេះដូង​ទាប​ជាង​នេះ ពេល​កំពុងហាត់​ប្រាណ ឬលេង​កីឡា គឺ​ជា​រឿង​ធម្មតា។ យ៉ាងណា បើ​យើង​មិន​មែន​ជាអ្នក​លេង​កីឡា ហើយ​ចង្វាក់​បេះ ដូង​បែរជា​ជាទាប​ជាង​ធម្មតា បូក​រួម​ទាំង​វិលមុខ ឬ​ដង្ហក់​ គួរ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]