ថៃ៖ គូស្នេហ៍មានសំណាងមួយគូ បានញ៉ាំសាច់អាំងដើម្បីអបអរថ្ងៃខួបកំណើត តែប្រទះឃើញ គុជខ្យងថ្លៃ លក់បានតម្លៃរាប់លានបាត កំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំង ទៅនឹង បណ្តាញសង្គម ព្រោះតែរឿងនឹកស្មានមិនដល់មួយនេះ។
រឿងរ៉ាវមួយនេះ បានកើតឡើង នៅភោជនីយដ្ឋានសាច់អាំងក្នុងខេត្តឈៀងរ៉ៃ កាលពីថ្ងៃទី ១១ ខែសីហា ដែលអ្នកសារព័ត៌មាន បានរាយការណ៍មកថា បុរសមានសំណាងនោះមានឈ្មោះ ស៊ីធីដេត អាយុ ២៦ឆ្នាំ រស់នៅតំបន់នោះ បានប្រទះគុជមានតម្លៃមួយនេះ នៅពេលដែលលោកខាំដាក់ចូលមាត់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបន្ថែមពីនេះ បុរសរូបនេះ គិតថាវាអាចជាដុំថ្ម រកនឹងបោះចោល តែពេលបានពិនិត្យយ៉ាងល្អិតល្អត់ មើលទៅភ្ញាក់ផ្អើលព្រោះថ្មនោះមានរាងដូចគុជខ្យងតូច ក៏បានយកមកផ្ទះវិញ ហើយស្វែងរកតាមអ៉ីនធឺណែត បានដឹងថាវាប្រហែលជាគុជខ្យងថ្លៃ និងកម្រ។
មែនទែនទៅ មិត្តស្រីរបស់លោក ចង់ដឹងឲ្យច្បាស់ ក៏ទៅមជ្ឈមណ្ឌលវិទ្យាសាស្ត្រក្នុងខេត្តឈៀងម៉ៃ លទ្ធផលបានបង្ហាញថា គុជខ្យងនោះជាគុជខ្យងពិតប្រាកដ ដោយមជ្ឈមណ្ឌល ថែមទាំងបានចេញវិញ្ញាបនបត្រថែមទៀតផង។
ក្រោយលទ្ធផលចេញមក ពួកគេស្ទើរតែស្រែក ខ្លួនរើសបាន គុជ ដែលប្រភេទថ្លៃ ព្រមទាំងប្រកាស ថាបើមានអ្នកណាចង់ទិញអាចទាក់ទងមកពួកគេបាន សុខចិត្តលក់ ដើម្បីយកលុយមកសងបំណុលគេ៕
ប្រភព៖ Jack Thekop
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]