អាសបេស្តុស (Asbestos) ជាសារធាតុដែលអាចបង្កឱ្យយើងកើតជំងឺមហារីក ហើយថ្មីៗនេះ ផលិតផលម្សៅលាបទារក និងកុមារ ១២ ប្រភេទ ត្រូវបានអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ប្រកាសថាមានផ្ទុកសារធាតុនេះ។ តើគ្នាយើងដឹងទេសារធាតុនេះក៏អាចមានក្នុងផលិតផលដែលស្រីៗប្រើប្រាស់រាល់ថ្ងៃដែរ។ តើអាសបេស្តុសមានក្នុងផលិតផលអ្វីខ្លះ? យើងធ្វើម៉េចដឹងថា ផលិតណាមួយមានផ្ទុកអាសបេស្តុស និងគួរចៀសវាងរបៀបណា?
តាមការស្រាវជ្រាវបានឱ្យដឹងថា ក្រៅពីម្សៅលាបទារក និងកុមារ អាសបេស្តុសក៏មាននៅក្នុងគ្រឿងផាត់មុខដូចជា ម្សៅទ្រនាប់ ម្សៅផាត់មុខ ម្សៅផាត់ថ្ពាល់ និងម្សៅផាត់ភ្នែកមួយចំនួនដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. ហេតុអ្វីបានជាអាសបេស្តុសមាននៅក្នុងគ្រឿងសម្អាង?
អាសបេស្តុសអាចមាននៅក្នុងគ្រឿងសម្អាងដូចបានលើកឡើងខាងលើដោយសារគ្រឿងសម្អាងទំាងនេះមានផ្ទុកសារធាតុ Talc (Talcum) ដែលជាធាតុផ្សំជួយឱ្យគ្រឿងសម្អាងមានពណ៌ស្រាល ម៉ដ្តទន់រលោង ហើយអាចជួយស្រូបសំណើម ឬញើស។
តួយ៉ាង សារធាតុ Talc ត្រូវបានប្រើជាធាតុផ្សំនៅក្នុងម្សៅផាត់មុខដែលយើងផាត់លើម្សៅទ្រនាប់ដើម្បីជួយឱ្យម្សៅទ្រនាប់នៅជាប់បានយូរ និងធ្វើមុខយើងស្ងួតរបៀបធម្មជាតិ និងមិនមើលទៅមានជាតិប្រេង ឬខ្លាញ់។
Talc និងអាសបេស្តុស (asbestos) ជាសារធាតុរ៉ែដែលនៅស្រទាប់ជាប់គ្នា ដូច្នេះក្នុងដំណើរការជីកយករ៉ែ Talc សារធាតុអាសបេស្តុសងាយនឹងជាប់ចូលជាមួយសារធាតុ Talc ណាស់ដែលធ្វើឱ្យ Talc មានផ្ទុកអាសបេស្តុស។
២. អាសបេស្តុសក្នុងគ្រឿងសម្អាងបង្កឱ្យយើងគ្រោះថ្នាក់ដូម្តេច?
ដោយសារយើងប្រើគ្រឿងសម្អាងនៅលើផ្ទៃមុខ ដូច្នេះសារធាតុអាសបេស្តុសងាយនឹងចូលក្នុងខ្លួនយើងតាមរយៈច្រមុះ និងមាត់ណាស់ព្រោះជាប់នៅក្នុង Talc ដែលជាភាគល្អិតតូចៗ។ នៅពេលអាសបេស្តុសចូលក្នុងខ្លួនយើង សារធាតុនេះនឹងជាប់នៅក្នុងស្រទាប់សួត ឬពោះ ហើយអាចធ្វើឱ្យជាលិការសួត ឬពោះរលាក។ យូរៗទៅជាលិការសួត ឬពោះនឹងមានស្លាកស្នាម ហើយវិវត្តទៅជាជំងឺមហារីក។
យើងមិនអាចដឹងថា ផលិតផលគ្រឿងសម្អាងណាមាន ឬគ្មានផ្ទុកសារធាតុអាសបេស្តុសទេ។ ដូចនេះយើងត្រូវពិនិត្យឱ្យបានច្បាស់លាស់ មុននឹងទិញគ្រឿងសម្អាងប្រភេទណាមួយ។
ដើម្បីចៀសវាងសារធាតុអាសបេស្តុស យើងគួរជ្រើសរើសគ្រឿងសម្អាងដែលគ្មានសារធាតុ Talc (Talcum) ឬមានសារធាតុ Talc តែមានពាក្យថា Asbestos Free មានន័យថា អត់មានសារធាតុអាសបេស្តុស ឬត្រូវបានចំរាញយកសារធាតុអាសបេស្តុសចេញពីធាតុផ្សំ Talc រួចហើយ។ មួយវិញទៀត យើងក៏អាចជ្រើសរើសកូល័រផាត់ថ្ពាល់ និងផាត់ភ្នែកជាប្រភេទសាច់គ្រីមជំនួសឱ្យប្រភេទសាច់ម្សៅក៏បាន។
ចំណុចសំខាន់
តាមការស្រាវជ្រាវបានឱ្យដឹងថា ក្រៅពីម្សៅលាបទារក និងកុមារ អាសបេស្តុសក៏មាននៅក្នុងគ្រៀងសម្អាងដូចជា ម្សៅទ្រនាប់ ម្សៅផាត់មុខ ម្សៅផាត់ថ្ពាល់ និងម្សៅផាត់ភ្នែកមួយចំនួនដែរ។ដើម្បីចៀសវាងសារធាតុអាសបេស្តុស យើងគួរជ្រើសរើសគ្រឿងសម្អាង៖
- គ្មានសារធាតុ Talc (Talcum)
- ឬមានសារធាតុ Talc តែមានដាក់ថា Asbestos Free
- ឬអាចជ្រើសរើសកូល័រផាត់ថ្ពាល់ និងផាត់ភ្នែកជាប្រភេទសាច់គ្រីមជំនួសឱ្យប្រភេទសាច់ម្សៅ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]