ភ្នំពេញ៖ ក្រុមហ៊ុន Smart Axiata និង Pleng ​រៀបចំ​ការ​ប្រគុំ​តន្រ្តី​សប្បុរសធម៌​​ “89ឆ្នាំកម្រង​អនុស្សាវរីយ៍ និងការចងចាំ” ដើម្បី​ចូលរួមរំលឹក​ស្នាដៃគ្មានពីរ​របស់អធិរាជសំឡេង​មាស ស៊ីន ស៊ីសាមុត និង​ឧទ្ទិសការ​គោរព​​ព្រមទាំងក្ដីនឹករឭកដល់សិល្បករខ្មែរសម័យដើមផ្សេងទៀត​ដែលបានចែកឋានទៅ។

កម្មវិធីនេះនឹងប្រព្រឹត្តទៅនៅ Friends Future Factory ថ្ងៃទី២៨ ខែសីហា ២០២២ ចាប់ពីម៉ោង ៥ល្ងាចតទៅ ដើម្បី​រំលឹក​ដល់​ថ្ងៃកំណើត​របស់លោក ដែល​​លោកបានកើត​នៅថ្ងៃទី​២៣ សីហា ១៩៣៣ ដោយ​​ប្រាក់ចំណូលបានពីការ​លក់​​សំបុត្រ​ចូល​ទស្សនា​កម្មវិធីនេះ និង​វត្ថុអនុស្សាវរីយ៍​ផ្សេងៗ​ទៀត នឹង​ត្រូវ​ប្រគល់​ជូន​ក្រុមគ្រួសារ​របស់​លោក​ទាំងអស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក ស៊ីន ស៊ីសាមុត

លោក ស៊ីន ស៊ីសាមុត ត្រូវបានគេស្គាល់ថាជា​អ្នកចម្រៀងសំឡេងមាស ដែលភាព​ល្បី​ល្បាញ​របស់​លោក​បាន​ពី​ទឹក​ដម​សំឡេង​ដ៏​ក្រអួន​ក្រអៅ ពីរោះរណ្ដំ​ចិត្ត គួប​ផ្សំ​នឹង​បទ​ចម្រៀង​មនោសញ្ចេតនាគ្រប់​រសជាតិ អន្លង់​អន្លោច សប្បាយ កម្សត់​ខ្លោច​ផ្សាផ្សេងៗ។

អ្នក​តំណាងមួយរូប​​របស់​ក្រុមហ៊ុន Smart Axiata បានមាន​ប្រសាសន៍​ថា៖

ប្រសាសន៍អ្នកតំណាងក្រុមហ៊ុន Smart Axiata

សម្រាប់អ្នកដែលមានបំណងចង់ចូលរួមកម្មវិធីនេះ អាចស្វែងរកទិញ​សំបុត្រចូលរួមតាមរយៈកម្មវិធី Live. By Wonder Pass: https://wonderpass.asia/widgets/sin_sisamuth_89th_birthday។ សំបុត្រ​មាន​តម្លៃ​ត្រឹមតែ 15$ ប៉ុណ្ណោះ ហើយ​ក្នុង​នោះ​ អ្នកនឹងទទួលបាន​សំបុត្រ ០២​ សន្លឹក អាវយឺត ១ និងកាបូបស្ពាយ ១ ទទួលបានអាហារសម្រន់ និងភេសជ្ជៈឥតគិតថ្លៃ រួមទាំងការទស្សនាការសម្ដែងផ្ទាល់ពីសិល្បករជាច្រើនរូប ដូចជា អ្នកនាង មាស សុខសោភា  លោក ខេម  លោក ម៉ម ពេជ្ជរិទ្ធ  កញ្ញា ស៊ីន សេដ្ឋសុជ្ឈតានិង Rolin Miss PhotoCity

Pleng App

ក្រុមហ៊ុន Smart Axiata និង Pleng កន្លង​មក​តែងតែ​ចូល​រួម​លើកស្ទួយ​វិស័យតន្រ្តីក្នុង​ស្រុករបស់​យើង​ឱ្យ​មាន​ការ​អភិវឌ្ឍ​​ឆ្ពោះទៅមុខជានិច្ច តាមរយៈការ​ឧបត្ថម្ភគាំទ្រ​​ស្នាដៃសិល្បៈនានាដែលសិល្បករ សិល្បការិនីខ្មែរធ្វើ។

ក្នុងពេលជាមួយ​គ្នានេះផងដែរ ដើម្បីរំលឹក​ដល់ថ្ងៃកំណើតរបស់លោកតា ស៊ីន ស៊ីសាមុត និង​ឧទ្ទិស​ការ​គោរពព្រមទាំងក្ដីនឹករឭកដល់ស្នាដៃនិពន្ធរបស់លោកតា​ ក្រុម​គ្រួសារ​របស់​លោកតា ស៊ីន ស៊ីសាមុត បាន​ផ្តួច​ផ្តើម​គំនិត​​​យក​បទចាស់​របស់​គាត់​ទៅកែ​ច្នៃ​គុណភាព​ចម្រៀង​ឱ្យ​មាន​ភាព​ប្រសើរ​ជាង​មុន ហើយ​​​​ក្រុមហ៊ុន Smart និង​ Pleng ក៏​បានចូលរួម​​ឧបត្ថម្ភគាំទ្រសម្រាប់ការកែច្នៃគុណភាពចម្រៀងរបស់លោក ស៊ីន ស៊ីសាមុត​ សរុបចំនួន​ ១២០ បទបន្ថែមពីលើបទទាំង ១០ បទ​ដែលគ្រួសារលោកបានធ្វើរួចរាល់។

អ្នកក៏អាចចូលរួមគាំទ្រក្រុមគ្រួសាររបស់លោក ស៊ីន ស៊ីសាមុត បាន​ផង​ដែរ​ដោយគ្រាន់តែចូលទៅស្ដាប់ចម្រៀង ដែល​បាន​កែច្នៃ​គុណភាពចម្រៀងឱ្យមានភាពប្រសើរជាងមុន (Remasteredsongs)។ Pleng app នឹង​ផ្តល់​កម្រៃ​ដល់​ក្រុម​គ្រួសារ​របស់លោក​តាម​ចំនួន​ដង​នៃ​ការ​ស្តាប់​ទាំង​អស់​នៅ​ក្នុង Pleng

Pleng App

អ្នក​តំណាង​របស់​ក្រុមហ៊ុន Smart Axiata រូប​នេះ​ក៏បានអំពាវ​នាវ​ឱ្យ​បងប្អូនទាំងអស់ដែលនិយម​ស្តាប់ និងគាំទ្រ​តន្រ្តី ជា​ពិសេស​​ចម្រៀង​មរតក​ដើម​របស់​លោក ស៊ីន ស៊ីសាមុត ចូលរួម​​ទិញសំបុត្រ​ចូលទស្សនា​ឱ្យបានច្រើន​កុះករ ដើម្បី​ជួយ​អភិរក្ស​មរតក​សំនៀងដើម ក៏ដូចជា​ជួយ​គាំទ្រ​ដល់​ក្រុម​គ្រួសារ​របស់​លោកតា ស៊ីន ស៊ីសាមុត ផងដែរ។

ចូលរួមស្ដាប់បទចម្រៀង និងទិញសំបុត្រចូលទស្សនាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ដើម្បីជួយលើកស្ទួយវិស័យតន្រ្តីក្នុងស្រុក​របស់យើង។ សំបុត្រចូលរួមទស្សនា​កម្មវិធី​ប្រគុំ​តន្រ្តីនេះមានចំនួន​កំណត់៕

Pleng App

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]