រាជធានីភ្នំពេញ ៖ ក្រោយរងចាំច្រើនសប្តាហ៍ ចុងក្រោយ ការប្រកួតសម្រស់ Miss Grand Cambodia ២០២២ ក៏បានរកឃើញម្ចាស់មកុដថ្មី ល្បីមានតម្លៃដល់ទៅ ២៥ម៉ឺនដុល្លារ បានទៅលើកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី តំណាងឲ្យខេត្តព្រះសីហនុ ដែលធ្វើឲ្យមហាជននាំគ្នាគាំទ្រចំពោះជ័យលាភីមួយនេះ ព្រោះមិនថាសមត្ថភាពនិងរូបសម្រស់គឺ រូបនាងសមនឹងឈរលើឆាកអន្តរជាតិជាខ្លាំង។
យ៉ាងណាមិញ រូបនាងក៏ត្រូវគេដឹងថា ធ្លាប់ជាបេក្ខភាពក្នុងការប្រឡង Miss Grand កាលពីឆ្នាំមុនផងដែរ ប៉ុន្តែ ត្រូវខកខានមិនបានចូលរួមប្រកួត ព្រោះត្រូវត្រៀមខ្លួនចេញទៅប្រកួតកម្មវិធីផ្សេង ក្នុងរយៈពេល១ឆ្នាំនេះ រូបនាងហ្វឹកហាត់ការដើរ និងសមយ៉ាងពេញទំហឹង ទម្រាំនឹងទទួលបានមកុដប្រចាំឆ្នាំ២០២២នេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ផងដែរថា កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី នឹងក្លាយជាតំណាងកម្ពុជា ក្នុងការប្រកួត Miss Grand International 2022 នៅប្រទេស ឥណ្ឌូណេស៊ី នៅក្នុងពេលឆាប់ៗនេះ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]