ភ្នំពេញ៖ និយាយដល់តារាសម្ដែងប្រុសលោក វុធ ថុង ជឿជាក់ថាមហាជនអ្នកគាំទ្រ ប្រហែលជាអាចនៅចងចាំ និងស្គាល់លោកបានច្រើន បើទោះជាមួយរយៈធំមុនតារាប្រុសរូបនេះបានស្ងាត់ពីសិល្បៈឈឹងតែម្ដង ទៅសំងំបើមុខជំនួញយ៉ាងកាក់កប។

យ៉ាងណាមិញ បើទោះបីជាធ្លាប់ស្ងាត់ពីសិល្បៈយូក៏ពិតមែន តែ វុធ ថុង នៅតែទទួលបានការគាំទ្រ និងមានការចាប់អារម្មណ៍ពីមហាជនដដែល។ ក្នុងនោះក្រោយមក លោកក៏បានវិលខ្លួនត្រលប់ចូលសិល្បៈវិញ ធ្វើឲ្យហ្វេនរីករាយគ្រប់គ្នា ជាពិសេស លោកទើបតែបញ្ចប់ការថតខ្សែភាពយន្ត ដែលជាទស្សនីយភាពថ្មីសម្រាប់ភាពយន្តខ្មែរលើកដំបូង ដែលជាប្រភេទសាច់រឿងបែប ប្រុសស្រលាញ់ប្រុស ដែលគេនិយមហៅថាជា «BL» មានចំណងជើងថា« សួស្តីអ្នកជិតខាង» ព្រមទាំងទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ បើក្រលេកមើលជីវិតឯកជន របស់ វុធ ថុង កាន់តែប្រើជីវិតហ៉ឺហារ ខណៈមានឈ្មោះក៏ជាតារាល្បី ហើយមុខជំនួញក៏ជោគជ័យ។ មិនតែប៉ុណ្ណោះ បើមើលទៅលើរូបសម្បតិ្ត តារារូបនេះ ត្រូវបានអ្នកគាំទ្រស្គាល់ថាជាតារាមានសម្រស់ក្មេងជាងវ័យ មិនចេះចាស់តាមអាយុសោះឡើយ។ ជាក់ស្ដែង ឆ្នាំនេះ វុធ ថុង មានអាយុ៣១ឆ្នាំទៅហើយ តែនៅតែអាចរក្សាសម្រស់ឲ្យនៅក្មេង ស្បែកភ្លឺថ្លាម៉ដ្ឋរលោង គ្មានស្នាមជ្រួញឡើយ ទាំងស្បែកមុខនិងដងខ្លួន មើលទៅមិនសមនិងអាយុសោះ៕

សូមទស្សនារូបភាពខាងក្រោម៖

វុធ ថុង
វុធ ថុង
វុធ ថុង
វុធ ថុង
វុធ ថុង
វុធ ថុង
វុធ ថុង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]