ចិន៖ ថ្មីៗនេះ យោងតាមប្រភព Sohu បានបង្ហាញថា តារាសម្ដែង លោក Jackie Chan ទើបតែទទួលបានអាផាតមិនដ៏ប្រណីតតមួយ នៅក្នុងទីក្រុង Hangzhou ប្រទេសចិន ដែល អចលនទ្រព្យមួយនេះ រូបលោកបានទិញ ក្នុងតម្លៃ ៤០ លានយន់ (ប្រហែលជិត ៦ លានដុល្លារ) កាលពីខែឧសភា។

តាមរយៈប្រភពមួយនេះ បានលើកឡើងទៀតថា ផ្ទះប្រណីតរបស់ Jackie Chan បាននាំចូល និងតុបតែងដោយគ្រឿងសង្ហារឹម ដែលរចនាតាមបែបអឺរ៉ុប និងម៉ូតបុរាណផ្សេងទៀត ជាមួយនឹងឧបករណ៍ប្រើប្រាស់ រួមបញ្ចូលជាមួយកម្មវិធីគ្រប់គ្រងដ៏ឆ្លាតវៃ ។ លើសពីនេះ នៅគែមលើជញ្ជាំង ក៏ត្រូវបានស្រោបដោយមាស ១៨K ទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉្យាងវិញទៀត ខាងប្រធាន​អគារ​បាន​ចូល​រួម​ក្នុង​ពិធី​ប្រគល់ និង​ធ្វើ​ពិធី​អបអរសាទរ​យ៉ាង​ឱឡារិក ​ចំពោះ​លោក Jackie Chan ហើយតារាប្រុសរូបនេះ ក៏​បានអញ្ជើញ​មិត្តភ័ក្តិ​ទៅ​ចូលរួម នៅផ្ទះ​របស់លោក ផងដែរ៕

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

Jackie Chan
Jackie Chan
Jackie Chan
រូបភាពផ្ទះ
រូបភាពផ្ទះ
រូបភាពផ្ទះ
រូបភាពផ្ទះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]