បរទេស៖ កាលពីថ្មីៗនេះ នៅលើទំព័រផ្ទាល់ខ្លួនរបស់ លោក DJ Koo ដែលជាស្វាមីថ្មីរបស់ តារាស្រី Barbie Hsu បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង នៅពេលដែល រូបលោក បានចែករំលែករូបថត ពេលកំពុងញ៉ាំអាហារពេលល្ងាចក្នុងគ្រួសារ នៅឯប្រទេសកូរ៉េ។

យ៉ាងណាមិញ បើទោះបីជានៅក្នុងនោះ តារា​ប្រុស​រូប​នេះ​ បាន​ត្រឹម​តែ​បញ្ចេញ​មតិ​ ពី​មុខ​ម្ហូប​កូរ៉េ​ដោយ​មិន​បាន​ លើកឡើងពីឈ្មោះប្រពន្ធនាង Barbie Hsu ក៏ដោយ ប៉ុន្តែអ្នកលេងបណ្ដាញសង្គមជាច្រើន បានដឹងថា តារាស្រីរូបនេះ ព្រមទាំងកូនទាំងពីរ បានទៅលេងប្រទេសកូរ៉េ ដើម្បីសួរសុខទុ.ក្ខខាងម្តាយក្មេក។ ម៉្យាងវិញទៀត មូលហេតុដែលហ្វេនៗបានសន្និដ្នានបែបនេះ ដោយសារតែ DJ Koo រស់នៅតែជាមួយម្តាយនោះទេ ហើយនៅក្នុងរូបថតតុបាយ មានចានមនុស្សពេញវ័យចំនួន ៣ ឈុត និងមានចានតូចពីរ ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងនោះ​ ថែមទាំងបានប្រទះឃើញចាន ដែលមានរូបពណ៌ចំណុចចុចៗតូចៗ ហើយគិតថា វាជាចានរបស់ Barbie Hsu ខណៈដែលចានតូចពីរនៅជាប់នោះ គឺជាចានរបស់កូនទាំងពីររបស់នាង ដោយសារតែតារាស្រីរូបនេះ ធ្លាប់ចែករំលែកថា នាងចូលចិត្តប្រភេទពណ៌ប្រឡាក់ចុចៗតូចៗបែបនេះ បើ សូម្បីតែគ្រឿងសង្ហារឹម ឬសម្លៀកបំពាក់ប្រចាំថ្ងៃ ក៏នាងតែងតែជ្រើសរើសម៉ូដនេះដែរ។

គួររំឮកផងដែរថា ចាប់តាំងពីបានរៀបការថ្មីមក Barbie Hsu និងស្វាមីថ្មីកំពុងមានសុភមង្គលក្នុងជីវិតអាពាហ៍ពិពាហ៍ បើទោះបីជា អ្នកទាំងពីរកម្រនឹងផ្សព្វផ្សាយពីជីវិតឯកជនរបស់ពួកគេលើបណ្ដាញសង្គមក៏ដោយ ៕

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Barbie Hsu
Barbie Hsu
DJ Koo
Barbie Hsu និងស្វាមី
Barbie Hsu និងស្វាមី
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]