ថៃ៖ ផ្អើលកក្រើកពាសពេញប្រទេសថៃ ក្រោយដឹងដំណងថា បវរកញ្ញាថៃ Ingfah Waraha ដែលមានរូបសម្រស់ស្រស់ស្អាត និងជាម្ចាស់មកុដ Miss Grand Thailand 2022 ប្រឈមមុខនឹងបញ្ហាសុខភាព និងប្រឈមនឹងជំងឺធ្លាក់ទឹកចិត្ត បានរងនៅការចោទប្ដឹង ពី ផលិតកម្ម Saengrawee ប្រឆាំងនឹងផលិតកម្មចម្រៀងចាស់មួយដែលបានប្តឹងទាមទារសំណង ជំងឺចិត្តជាងមួយពាន់លានបាត ពីបទរំលោ.ភកិច្ចសន្យា ដោយខាងភ្នាក់ងារផលិតកម្មអះអាងថា នាងមិនទាន់ចប់កុងត្រា តែបែរជាទៅចូលរួមប្រកួតសម្រស់ ហើយខាងដើមបណ្ដឹងបាន ប្តឹងទាមទារប្រាក់សំណងចំនួន ១២០០ លានបាត (ជាង៣៣លានដុល្លារ)។
យ៉ាងណាមិញ ចំពោះករណីបណ្ដឹងនេះផងដែរ លោក Nawat Isarakraisin នាយក និងជាស្ថាបនិកកម្មវិធីប្រកួត Miss Grand International បានចេញមុខមកការពារបវរកញ្ញា Ingfah យ៉ាងពេញទំហឹង ដោយលោកបានសរសេរបង្ហោះនៅគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា លោកមិនអនុញ្ញាតឱ្យនរណាធ្វើបាបកូនស្រីរបស់លោកឡើយ ហើយក្រុមការងារ Miss Grand នឹងរួមកម្លាំងគ្នាឱ្យអស់ពីសមត្ថភាព ដើម្បីជួយ Ingfah ព្រមទាំងស្វែងរកមេធាវីល្អម្នាក់មកជួយការពារក្ដីឱ្យនាងផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក បើយើងនាំគ្នាងាកក្រឡេកទៅសាមីខ្លួនវិញ ដោយថ្មីៗនេះ Ingfah Waraha Miss Grand Thailand 2022 បានចេញមុខមកបើកចំហរ ដល់សារព័ត៌មាន ក្នុងករណីត្រូវក្រុមហ៊ុនថតសម្លេង ចាស់ប្តឹងទារប្រាក់ជាង៣៣លានដុល្លារ ដោយបញ្ជាក់ និងបានបង្ហាញពីគំនិតរបស់នាងទាក់ទងនឹងផលិតកម្មដែលជាដើមបណ្ដឹងថា៖
ទោះយ៉ាងណា ករណីរឿងក្ដីដែលបបានប្ដឹងផ្ដល់មួយនេះ ក៏បានធ្វើអោយមហាជននៅមិនទាន់ដឹងការពិតឡើយថានឹងទៅជាយ៉ាងណានោះ ប៉ុន្តែជាមួយគ្នាដែរ ហ្វេនៗរបស់ Ingfah បាននាំគ្នាបញ្ចេញមតិគាំទ្រ និងបានលើកទឹកចិត្តនាងយ៉ាងច្រើនលើសលប់ អោយធ្វើចិត្តអោយសប្បាយៗ រឹងមាំឡើង បើមិនបានធ្វើខុសកុំខ្លាចអី ជឿជាក់ថា យុត្តិធម៌ និងមានសម្រាប់មនុស្សល្អជាក់ជាមិនខានឡើយ ។
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]