រាជធានីភ្នំពេញ ៖ ពិតណាស់ ការប្រកួតMiss Grand Cambodia 2022 ដែលទើបនឹងរកឃើញម្ចាស់មកុដកាលពីយប់មិញនេះ ធ្វើឲ្យគេរិះ.គន់ខ្លាំង ក្នុងវគ្គឈុតតំណាងជាតិរបស់បេក្ខនារីតំណាងខេត្តនីមួយៗ ជាពិសេសកន្លងទៅនេះគឺ ឈុតរបស់បេក្ខនារីតំណាងឲ្យ ក្រុងបាវិត និងក្រុងប៉ោយប៉ែត។
ទន្ទឹមនឹងនេះ កាលពីម្សិលមិញ រដ្ឋបាលខេត្តស្ទឹងត្រែងបានចេញ លិខិតឆ្លើយតបនឹងការបង្ហាញឈុតតំណាងរបស់ខេត្តស្ទឹងត្រែង ធ្វើឲ្យប្រជាពលរដ្ឋក្នុងខេត្តបានសម្តែងការប្រតិកម្មមិនពេញចិត្ត បង្ហាញលក្ខណៈស្រើ.បស្រា.លលេចលើលេចក្រោម ប៉ះពាល់ដល់វប្បធម៌ប្រពៃណី ពិសេសកិត្តិយសជាស្ត្រីខ្មែរ ជាមួយគ្នានេះ រដ្ឋបាលខេត្ត បានបដិសេធចំពោះការយកឈុតតំណាងដូច្នេះ ដាក់ឈ្មោះខេត្តស្ទឹងត្រែង ដោយមិនបានសុំការអនុញ្ញាតពីរដ្ឋបាលខេត្ត ហើយឈុតនោះគឺមិនឆ្លុះបញ្ចាំង ពីសម្លៀកបំពាក់ប្រពៃណីក្នុងមូលដ្ឋានសោះឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង ដើម្បីស្តារកិត្តយសរបស់ខេត្តឡើងវិញ រដ្ឋបាលខេត្ត សុំឲ្យផលិតកម្មមហាហង្សត្រូវធ្វើការសុំទោសជាសាធារណៈ ដល់ប្រជាពលរដ្ឋក្នុងខេត្ត និងធ្វើការកែសម្រួលឡើងវិញជាបន្ទាន់ និងទទូចឲ្យក្រសួងវប្បធម៌ វិចិត្រសិល្បៈ និងក្រសួងព័ត៌មានមេត្តាពិនិត្យ និងចាត់វិធានការចំពោះករណីនេះ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]