ភ្នំពេញ៖ ជឿជាក់ថា បងប្អូនប្រិយមិត្តប្រាកដជាបានស្គាល់ហើយ នូវបេក្ខជន ដែលកំពុងស្ថិតក្នុងការប្រលងចម្រៀង Cambodian Idol លីម តិចម៉េង ជាបេក្ខភាពដែលកំពុងទទួលបានការគាំទ្រខ្លាំង ពីសំណាក់មហាជនអ្នកទស្សនា។

គួរឲ្យដឹងផងដែរថា លីម តិចម៉េង ជាបេក្ខជនមានអ្នកគាំទ្រច្រើនលើសលប់គួរឲ្យកត់សម្គាល់ ដោយប្រើរយៈពេលក្នុងការប្រឡងមិនដល់មួយឆ្នាំផង តិចម៉េង អាចទិញទឹកចិត្តអ្នកទស្សនាបានរាប់ពាន់ រាប់ម៉ឺននាក់ ដោយសារតែសមត្ថភាពសម្លេង ដ៏ពិរោះ ក៏ដូចជាអត្តចរិត ចេះគោរពអ្នកជុំវិញខ្លួន គួរឲ្យស្រលាញ់ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង បើមើលតាមវីដេអូដែលហ្វេនរបស់ តិចម៉េង បានថតនេះកាន់តែរំភើបចិត្តជំនួស ដោយមានហ្វេនៗជាច្រើនឈរចាំតម្រង់ជួរគ្នា រង់ចាំទិញសំបុត្រ ដើម្បីបានចូលទស្សនាអាយដល របស់គេនៅវគ្គផ្តាច់ព្រ័ត្តយប់នេះ រហូតដល់គ្មានសំបុត្រលក់ទៀតផង។ អ្វីដែលកាន់តែពិសេសនោះគឺ ទោះបីមិនបានចូលទស្សនាដោយផ្ទាល់ ក៏អ្នកគាំទ្រគ្រាន់តែបានឃើញ តិចម៉េង មកដល់ទីតាំងត្រៀមប្រឡងក៏នាំគ្នាហ៊ោរកញ្ជ្រៀវ រោមជុំជិតតែម្ដង៕

សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖

លីម តិចម៉េង
លីម តិចម៉េង
លីម តិចម៉េង
លីម តិចម៉េង
@sotheaseung ជួបហើយនៅឡើយតែប៉ះ😩@Lim Tichmeng (Jack) #fanតិចម៉េង ♬ original sound - Sothea0604❤️LTM❤️
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]