ភ្នំពេញ៖ ជាការពិតណាស់ បេក្ខជនTop4 ស៊ឹម ច័ន្ទពន្លឺ គឺជាបេក្ខជន ដែលត្រូវមហាជន រិះគន់ ជេរ ប្រមាថ សព្វគ្រប់បែបយ៉ាងច្រើនជាងគេ តាំងពីដើមដល់ចប់ រហូតដល់វគ្គផ្ដាច់ព្រ័ត តែបេក្ខជនរូបនេះនៅតែស៊ូ រហូតដល់ចុងបញ្ចប់នៃកម្មវិធី ដោយសា្នមញញឹម និងត្រេកអរជាមួយនឹងមិត្តដែលប្រឡងជាមួយ។
ជាមួយគ្នានេះ សម្រាប់ហ្វេនៗដែលជាអ្នកគាំទ្រ ស៊ឹម ច័ន្ទពន្លឺ សែនអាណិតស្រណោះបំផុត ជាមួយនឹងទឹកមុខ ដែលបង្កប់នូវការអាក់អន់ចិត្ត ឈឺចាប់ តូចចិត្ត តែនៅតែបង្ហាញចេញនូវស្នាមញញឹមដែលល្អបំផុត។ យ៉ាងណាមិញ ពិតជាសរសើរនូវផ្លូវចិត្តដ៏រឹងមាំរបស់ ពន្លឺ ភាពអំណត់ ការគ្រប់គ្រងអារម្មណ៍ ដោយមិនបង្ហាញចេញនូវភាពទន់ខ្សោយរបស់ខ្លួនមិនថាស្ថិតក្នុងស្ថានភាពពិបាកបែបណាក៏ដោយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹង ស៊ឹម ច័ន្ទពន្លឺ ជាមនុស្សរឹងមាំ ថែមទាំងមានហ្វេនៗជាច្រើនចាំគាំទ្រ លើកកម្លាំងចិត្ត ឲ្យបន្តក្តីស្រមៃការស្រលាញ់របស់ខ្លួនកុំបោះបង់ ទោះស្ថិតក្នុងស្ថានភាពបែបណា៕
សូមទស្សនារូបភាពខាងក្រោម៖







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]