បរទេស៖ ក្រឡេកឃើញថា បន្ទាប់ពីបានរៀបការនឹងគ្នារួចមក តារាចម្រៀងស្រី Jennifer Lopez រួមទាំងស្វាមី លោក Ben Affleck កាន់តែទទួលបានការចាប់អារម្មណ៍ពីទស្សនិកជន ជាមួយនឹងភាពផ្អែមល្ហែមរបស់អ្នកទាំងពីរ នៅពេលដែលពួកគេបានវិញត្រឡប់មកជួបជុំគ្នាសាជាថ្មី។

អ្វីដែលគួរឲ្យយកចិត្តទុកដាក់បំផុតនោះគឺ ថ្មីៗនេះ គូស្វាមីភរិយាវ័យ ៥០ឆ្នាំរបស់អ្នកទាំងពីរ បានចេញទៅកម្សាន្ត នៅប្រទេសអ៊ីតាលីយ៉ាងរីករាយ ដោយតែងតែ បង្ហាញក្តីស្រលាញ់ នៅពេលដើរទិញឥវ៉ាន់ជាមួយគ្នា នៅទីក្រុង Milan ក្នុងពេលទៅក្រេបទឹកឃ្មុំលើកទីពីររបស់ពួកគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ ពួកគេទាំងពីរ ថែមទាំងត្រូវបានគេមើលឃើញ ដើរកាន់​ដៃ​គ្នា​ ​តាម​ដង​ផ្លូវ​ក្នុង​ទីក្រុង Milan ដែលជាដំណើរកម្សាន្តមួយ បន្ទាប់ពីពិធីមង្គលការរយៈពេលបីថ្ងៃរបស់នាងនិងស្វាមីត្រូវបានបញ្ចប់។ ជាពិសេស Jennifer Lopez ថែមទាំងទទួលបានការមើលថែយ៉ាងល្អពីស្វាមី ប្រៀបដូចជាគូស្នេហ៍ថ្មីថ្មោង លេងឲ្យហ្វេនៗកាន់តែច្រណែន និងពេញចិត្តទៅលើទំនាក់ទំនងប្ដីប្រពន្ធមួយគូនេះ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Jennifer Lopez 
Jennifer Lopez 
Jennifer Lopez និងស្វាមី
Jennifer Lopez 
Jennifer Lopez និងស្វាមី
Jennifer Lopez និងស្វាមី
Jennifer Lopez និងស្វាមី
Jennifer Lopez និងស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]