រាជធានីភ្នំពេញ ៖ ទន្ទឹមនឹងការចាប់អារម្មណ៍លើការប្រកួតដណ្តើមពានហើយនោះ ក្នុងការLiveកាលពីយប់មិញនេះ ធ្វើឲ្យមហាជនផ្ទុះការចាប់អារម្មណ៍នឹង បុរសម្នាក់ដែលមានមុខមាត់ស្រស់ប្រិមប្រិយ អង្គុយនៅមុខវេទិកា ជាអធិបតីភាពក្នុងកម្មវិធី។

យ៉ាងណាមិញ បុរសនោះត្រូវបានគេស្គាល់ជា មហាសេដ្ឋីវ័យក្មេងរបស់កម្ពុជាអ្នកឧកញ៉ា សំអាង វឌ្ឍនៈ ជាអគ្គនាយកក្រុមហ៊ុន Vattanak Brewery និងជាម្ចាស់ភាគហ៊ុនជាច្រើនរបស់វឌ្ឍនៈគ្រុប ក៏ដូចជា ធនាគារវឌ្ឍនៈ មិនតែប៉ុណ្ណោះ អ្នកឧកញ៉ាវ័យក្មេងរូបនេះ ក៏ជាម្ចាស់ឧបត្ថម្ភធំផ្តាច់មុខរបស់ការប្រកួត Cambodian Idolរដូវកាលទី៤ ពោលគឺជាកូនប្រុសតែម្នាក់ ក្នុងចំណោមកូនប្រុស ស្រីទាំង៣ របស់ ម្ចាស់អគារវឌ្ឍនៈ កាពីតាល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា អ្វីដែលធ្វើឲ្យស្រទាប់យុវវ័យចាប់អារម្មណ៍ខ្លាំងនោះគឺ ក្រៅពីមានរូបសម្បត្តិស្រស់សង្ហាហើយនោះ រូបលោក ក៏មានចំណេះដឹងខ្ពង់ខ្ពស់​ទទួល​បរិញ្ញាបត្រ​ជាន់ខ្ពស់ (Master) ផ្នែក​វិស្វកម្ម សេដ្ឋកិច្ច និង​គ្រប់គ្រង ពីសកល​វិទ្យាល័យ Oxford ចក្រភពអង់គ្លេស និង​បាន​សិក្សា​ស្រាវជ្រាវ​ផ្នែក​អាជីវកម្ម​ធនាគារ នៅ​ធនាគារ Allied Irish ចក្រ​ភពអង់គ្លេស ក្នុង​ឆ្នាំ​២០០៥ ទន្ទឹមនឹងនោះ លេចឮបុគ្គលិកដែលបានធ្វើការជាមួយរូបលោក តែងពោលសរសើរជាមេដ៏ល្អថែមទៀតផង៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  អ្នកឧកញ៉ា សំអាង វឌ្ឍនៈ
  អ្នកឧកញ៉ា សំអាង វឌ្ឍនៈ
  អ្នកឧកញ៉ា សំអាង វឌ្ឍនៈ
  អ្នកឧកញ៉ា សំអាង វឌ្ឍនៈ
  អ្នកឧកញ៉ា សំអាង វឌ្ឍនៈ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]