ភ្នំពេញ៖ កាលកាលពីថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០២២ កញ្ញា ស៊ន ថាដាហ្សា បានចេញដំណើរទៅប្រកួតនៅប្រទេសឥណ្ឌាក្នុងកម្មវិធីMiss Glam World។ ពិតណាស់ អំឡុងពេលនៅប្រកួតបវរកញ្ញារូបនេះ ពិតជាបានខិតខំប្រឹងប្រែងខ្លាំង។ ម្យ៉ាងនាងបានធ្វើឲ្យមហាជនចាប់អារម្មណ៍ ជាមួយការរៀបចំខ្លួនជាប្រចាំថ្ងៃគឺស្រស់ស្អាតតែម្ដង។
ទន្ទឹមនឹងការប្រកួតអស់ជាច្រើនថ្ងៃកម្មវិធី Miss Glam World បានបញ្ចប់ការប្រកួតនឹងរកឃើញម្ចាស់ជ័យលាភីឯកបានទៅលើប្រទេស Serbia។ ជាមួយគ្នានេះដែរ បវរកញ្ញា Miss Glam World Cambodia កញ្ញា ស៊ន ថាដាហ្សា ក៏បានឈ្នះពានមួយគឺ Miss Glam World Fasionista។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ផងដែរថា នាថ្ងៃនេះផ្ទាល់កញ្ញា ស៊ន ថាដាហ្សា Miss Glam World Cambodia 2022 នឹងមកដល់ព្រលានយន្តហោះភ្នំពេញនៅវេលាម៉ោង១រសៀល។ ប្រិយមិត្តអាចទៅរង់ចាំទទួលបវរកញ្ញាខ្មែរយើងបាននៅឯព្រលានយន្តហោះភ្នំពេញ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]