កំពង់ស្ពឺ៖ ធនាគារ​​ HH Bank បានដឹកនាំបុគ្គលិក និងក្រុមគ្រួសារប្រមាណជាង១៣០នាក់ ទៅកម្សាន្តនៅរមណីយដ្ឋានគីរីរម្យ ដែលជាពេលវេលានៃការជួបជុំជាមួយគ្រួសាររវាងបុគ្គលិក និងបុគ្គលិក​ ដើម្បីបង្កើននូវភាពស្និទ្ធស្នាលជម្រុញប្រសិទ្ធិភាពការងារឱ្យកាន់តែប្រសើរ ដែលត្រូវបានគេឱ្យឈ្មោះថា​ ពេលវេលាជាមួយគ្រួសារ HH Bank ឬភាសារអង់គ្លេសហៅថា «HH BANK Family Day»

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក ឈន់ សកល នាយកនាយកដ្ឋានផ្សព្វផ្សាយ និងអភិវឌ្ឍផលិតផលនៃធនាគារ HH Bank និងជាប្រធានគណៈកម្មការរៀបចំកម្មវិធីនេះ បានលើកឡើងថា និយោជិតទាំងអស់ត្រូវបានលើកទឹកចិត្តឱ្យនាំក្រុមគ្រួសាររបស់ពួកគេ ជាពិសេសកូនៗទៅជាមួយដើម្បីកម្សាន្តសប្បាយ ក៏ដូចជាមានឱកាសជួបជាមួយក្រុមគ្រួសាររបស់មិត្តរួមការងារដូចគ្នាផងដែរ។ នេះគឺជាកម្មវីធីលើកទី១ហើយ ដែលធនាគារ HH Bank រៀបចំឡើងដើម្បីផ្តល់ឱ្យបុគ្គលិកនូវភាពស្រស់ស្រាយ ទំនុកចិត្តនៅកន្លែងធ្វើការ ស្វែងយល់ពីការងារជាក្រុម សាមគ្គីភាព និងជួយឱ្យពួកគេស្វែងយល់នូវអត្ថន័យបន្ថែមទៀតចំពោះការងារដែលពួកគេកំពុងធ្វើ។

លោកស្រី​ ឡាច​ លីដា ដែលជាភរិយារបស់លោកនាយកនាយកដ្ឋាន​សវនកម្មផ្ទៃក្នុងនៃធនាគារ HH Bank ដែលបានចូលរួមជាមួយកូនៗដ៏គួរឱ្យស្រឡាញ់ទាំង៣នាក់ក៏បានលើកឡើងថា៖

កម្មវិធីនេះមានរយៈពេលមួយថ្ងៃ ហើយបានបញ្ចប់ប្រកបដោយស្នាមញញឹម និងទទួលបានការគាំទ្រពីសំណាក់គ្រួសារទាំងអស់របស់បុគ្គលិក ហើយពួកគេបានស្នើឱ្យមានការរៀបចំកម្មវិធីបែបនេះទៀតជារៀងរាល់ឆ្នាំ។

គួរបញ្ជាក់ថា បុគ្គលិកធនាគារ HH BANK ក្រៅពីទទួលបានប្រាក់ខែខ្ពស់ ធនាគារក៏មានផ្តល់ជូនអត្ថប្រយោជន៍ជាច្រើន រួមជាមួយនឹងបរិយាកាស ក្រុមការងារល្អ និងលក្ខខណ្ឌការងារល្អប្រសើរ។ ធនាគារមានទីស្នាក់ការកណ្តាលនៅទល់មុខវិទ្យាល័យព្រះស៊ីសុវត្ថិ អាគារលេខ #៦៤ តាមបណ្តោយវិថីព្រះនរោត្តម កែងផ្លូវ១៧៨ សង្កាត់ ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលគ្រប់គ្នាបានស្គាល់ថាជាធនាគារពាណិជ្ជថ្មីមួយ ជាមួយសេវាកម្មប្រាក់កម្ចី និងប្រាក់បញ្ញើ​​​ ប្រកបដោយភាពរួសរាយរាក់ទាក់ និងរហ័សទាន់ចិត្ត ជាមួយផែនការពង្រីកសាខាជាច្រើននៅរាជធានី និងតាមបណ្តារខេត្តក្រុងនាពេលឆាប់ៗខាងមុខនេះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]