ភ្នំពេញ៖ អ្វីដែលអ្នកទន្ទឹងរង់ចាំមកដល់! OPPO Reno8 Series បានចេញលក់ជាផ្លូវការហើយជាមួយតម្លៃពិសេស គុណភាពល្អ ស្ទីលរចនារូបរាង និងពណ៌ប្រកបដោយភាពទាក់ទាញអ្នកណាៗក៏គេសរសើរពីវាដែរ។ ជាក់ស្តែងក្នុងថ្ងៃទី២៧ សីហា ២០២២ ជាថ្ងៃ First Sale & Pick Up Day នូវស្មាតហ្វូន OPPO Reno8 Series ដែលកម្មវិធីនេះបានធ្វើឡើងនៅក្នុងផ្សារទំនើប​ Aeon Mall សែនសុខ ឃើញថាមានមនុស្សជាច្រើនអញ្ជើញចូលរួមអ៊ូអររកកន្លែងឈរសឹងមិនបានព្រោះថា OPPO បានចែកកាដូ Free រហូតដល់ទៅ ៦០០ កាដូទៅដល់ហ្វេនដែលអញ្ជើញមកផ្ទាល់។

រូបភាពនៅក្នុងកម្មវិធី 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាពនៅក្នុងកម្មវិធី 

មួយវិញទៀតក្នុងកម្មវិធីនេះក៏ឃើញមានវត្តមានតារាតំណាង OPPO គឺអ្នកនាង​ ពេជ្រ​ សោភា , STEP ព្រមទាំងតារាកិត្តិយស សុភក្រ្ត កុសុម៉ា , ដេវីត និងពិធីការិនីសម្បូរវហាស័ព្ទ Dj Nana ដើម្បីពញ្ញាក់អារម្មណ៍ញុំាងកម្មវិធីឲ្យកាន់តែសប្បាយរីករាយ កក្រើកពេញឆាកក្នុងកម្មវិធីបើកលក់ជាផ្លូវការ OPPO Reno8 Series មិនតែប៉ុណ្ណោះ តារាទាំងពីរដួងក៏បានផ្តល់កិត្តិយសថតរូបទុកជាអនុស្សាវរីយ៍ជាមួយហ្វេនៗផងដែរ។

រូបភាពនៅក្នុងកម្មវិធី 
រូបភាពនៅក្នុងកម្មវិធី 

អ្វីដែលនឹកស្មានមិនដល់គឺគ្រាន់តែក្រុមហ៊ុន OPPO ប្រកាសបើក Blind Order & Pre-Order ប្រមាណមួយអាទិត្យមក សន្ទុះនៃអតិថិជនកក់ទុកមុនមានចំនួនច្រើនលើសលប់ ហើយនៅក្នុងថ្ងៃ First Sale & Pick Up Day ម្ចាស់របស់ស្មាតហ្វូន Reno8 Series ជាច្រើនក៏បានអញ្ជើញទៅទទួលយកសំណព្វចិត្ត រួមទាំងកញ្ចប់កាដូដ៏ពិសេសពី OPPO ជាមួយទឹកមុខរំភើប និងសប្បាយរីករាយដែលបានក្លាយជាម្ចាស់អាចប្រើ និងបានចាប់កាន់ស្មាតហ្វូនស៊េរីថ្មីនេះមុនគេ។ អ្វីដែលសំខាន់អតិថិជនជាច្រើនបានទម្លាយរៀបរាប់ប្រាប់ពីមូលហេតុដែលសម្រេចចិត្ត Blind Order ទាំងមិនទាន់ដឹងតម្លៃនិង Pre​ Order ភ្លាមៗគឺព្រោះតែហេតុផលដូចខាងក្រោម ៖

Reno8 & Reno8 Z 5 មានជម្រើសពណ៌ដ៏ទាក់ទាញគឺពណ៌មាសប្រណីត និងរចនាបថរូបរាងគែមជ្រុងដ៏ទាន់សម័យ ទម្ងន់ស្រាលកម្រាស់ស្តើង គ្រាន់តែចាប់កាន់បង្ហាញភាពស៊ីវិល័យអស់ស្ទះ។ ចំណុចទាក់ចិត្តបន្ទាប់គឺអេក្រង់ទម្លុះការពារសុខភាពភ្នែកជំនាន់ចុងក្រោយបង្អស់ ធ្វើឲ្យការបង្ហាញកាន់តែស្រឡះជួយការពារភ្នែកពីពន្លឺពណ៌ខៀវ បង្ហាញពណ៌រូបភាពម៉ត់ច្បាស់បែបធម្មជាតិដែលទទួលស្គាល់ដោយ SGS។ បើមានអេក្រង់ភ្លឺច្បាស់ត្រជាក់ភ្នែកហើយក៏មិនភ្លេចញាត់ថាមពលថ្មធំទំហំ 4500mAh អាចប្រើប្រាស់មួយថ្ងៃពេញដោយមិនបារម្ភ រឹតតែពិសេសជាមួយបច្ចេកវិទ្យាសាកថ្ម 33W SuperVOOC សាក 5នាទីអូសលេងបាន ២ ម៉ោង។ រឹតតែអស្ចារ្យវាក៏បានរចនានូវកងបំភ្លឺដំណឹងដែលព័ទ្ធជុំវិញលេនកាមេរ៉ាក្រោយធ្វើឲ្យកាន់តែលេចធ្លោ និងស្រស់ស្អាតខុសប្លែកពីគេដើម្បីផ្តល់ដំណឹងអំពីការខលចូល និងសារដំណឹងផ្សេងៗ។ ចំពោះចំណុចពិសេសៗដែល Reno8 & Reno8 Z 5G មានខុសគ្នាគឺ ៖

·         Reno8 : បំពាក់បន្ទះឈីប Snapdragon 680_6nm ជម្រុញឲ្យល្បឿនដំណើរការរលូន និងអាចលេងហ្គេមធំៗ គួបជាមួយ RAM 13GB (RAM ក្នុងម៉ាស៊ីន 8GB+មុខងារបន្ថែម RAM រហូតដល់ 5GB សរុប RAM 13GB) + ROM 256GB នេះអស់បារម្ភពីដំណើរការទូរស័ព្ទ ឬទំហំផ្ទុកមិនគ្រប់គ្រាន់ទៀតឡើយទោះបីប្រើយូរឆ្នាំក៏ដោយ។ ចំណុចទាក់ទាញ Reno8 គឺបានបំពាក់នូវសេនស័រស៊ែលហ្វី SONY កម្រិតកំពូល IMX709 ដែលអាចឲ្យអ្នកផ្តិតយករូបស៊ែលហ្វីស្អាតៗជាមួយកម្រិតពន្លឺកាន់តែច្បាស់ ទោះស្ថិតក្នុងស្ថានភាពងងឹត ឬកុងពន្លឺក៏ដោយ។

OPPO Reno8 Series

·         Reno8 Z 5G : បំពាក់បន្ទះឈីប 5G Snapdragon_6nm ជាមួយអ៊ីនធើណែត 5G ល្បឿនលឿនរួចជាស្រេច ព្រមទាំងមានសមត្ថភាពប្រតិបត្តិការខ្ពស់ រហ័ស និងសន្សំថាមពលថ្ម​ រួមជាមួយអានុភាព RAM 8GB(+5GB) សរុប 13GB RAM អាចលេងហ្គេមធំៗ ឆ្លាស់កម្មវិធីកាន់តែរលូន។

OPPO Reno8 Series

ឥឡូវនេះលោកអ្នកអាចទិញ OPPO Reno8 Series នៅគ្រប់បណ្តាហាងលក់ទូរស័ព្ទដៃទូទាំងប្រទេសកម្ពុជា OPPO Reno8 តម្លៃ $359 | OPPO Reno8 Z 5G តម្លៃ $429 នឹងទទួលបានកាដូរួមមាន៖ កាតាបស្ពាយ (តម្លៃ $19) និងស៊ីមស្មាតលេខពិសេស Bronze (តម្លៃ $54) ភ្ជាប់គម្រោង SurfLikeCrazy រយៈពេល ៤ខែ។ គួរបញ្ជាក់ថាស​ម្រាប់ OPPO Reno8 5G តម្លៃ $569 លោកអ្នកអាចបន្តធ្វើការកក់ទុករហូតដល់ថ្ងៃទី៣១ ​សីហា​ ២០២២ ជាមួយនឹងថែមជូនកញ្ចប់កាដូតម្លៃ $187 រួមមាន៖ កង្ហារ (តម្លៃ $29), កាតាបស្ពាយ (តម្លៃ $19), បណ្ណធានាអេក្រង់រយៈពេល ៦ខែ (តម្លៃ $85) និងស៊ីមស្មាតលេខពិសេស Bronze (តម្លៃ $54) ភ្ជាប់គម្រោង SurfLikeCrazy រយៈពេល ៤ខែ។

OPPO Reno8 Series

ស្របពេលជាមួយគ្នានេះ OPPO ក៏ដាក់លក់នូវផលិតផល IoT របស់ខ្លួនចំនួន ២ បន្ថែមទៀតគឺ OPPO Enco Buds2 តម្លៃ $19 ជាកាសឥតខ្សែស៊េរីថ្មីតូចស្រាលស្រួលពាក់​តភ្ជាប់រហ័សជាមួយសម្លេងបាសខ្លាំង និងសាកតែម្តងប្រើបានដល់ទៅ ២៨ម៉ោង។ ចំណែក OPPO Pad Air តម្លៃ $269 ជាថេប្លែតដែលស្តើងស្រាលមានគុណភាពរឹងមាំ អេក្រង់ធំ 10.36” កម្រិត 2K ដែលបង្ហាញពណ៌បានច្បាស់រហូតដល់ 10Bits អមដោយ Speaker ដល់ទៅ ៤ គ្រាប់បំពេញការស្តាប់តន្រ្តី និងទស្សនាវីដេអូកាន់តែជក់ចិត្ត ប្រកបដោយសម្លេងកាន់តែខ្លាំង និងកាន់តែពីរោះពីបច្ចេកវិទ្យា Dolby Atmos។ សម្រាប់ព័ត៌មានលម្អិតបន្ថែម លោកអ្នកអាចចូលទៅកាន់ផេគផ្លូវការរបស់ក្រុមហ៊ុន OPPO

OPPO

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]