បរទេស៖ តាមរបាយការណ៍ថ្មី ៗ នេះ នាយកផ្នែកសន្តិសុខតាមអ៉ីនធើណែត បានអំពាវនាវឱ្យកម្មវិធីចិនដូចជា TikTok និង WeChat គួរតែត្រូវបានហាមឃាត់នៅក្នុងប្រទេសអូស្ត្រាលី ចំពេលមានការព្រួយបារម្ភអំពីទិន្នន័យបានកើនឡើងគួរឲ្យសម្កាល់។
តាមប្រភពដដែល កម្មវិធី TikTok បានវាយប្រហារទៅលើ (ការអះអាងដោយគ្មានមូលដ្ឋាន) ថាវាកំពុងប្រមូលទិន្នន័យអ្នកប្រើប្រាស់ច្រើនពេក និងមានតំណភ្ជាប់ទៅកាន់អាសយដ្ឋាន IP របស់ចិន បន្ទាប់ពីក្រុមហ៊ុនសន្តិសុខអ៉ីធឺណែត Internet 2.0 បានចេញផ្សាយរបាយការណ៍មួយកាលពីថ្ងៃចន្ទ ទី ១៨ ខែកក្កដា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមមួយនេះ ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនចិន Bytedance ដែលនៅក្រោមរដ្ឋាភិបាលចិន ដែលគេត្រូវបានឲ្យដឹង ពួកគេនឹងប្រគល់ព័ត៌មាន ផ្ទាក់ខ្លួនរបស់អ្នកប្រើប្រាស់ ប្រសិនបើមានការស្នើសុំ ព្រោះតែស្របច្បាប់ ។
ហេតុដូច្នេះ លោក Tom Kenyon នាយកមិនមែនប្រតិបត្តិ Internet 2.0 បាននិយាយថា TikTok និង WeChat គួរតែត្រូវបានហាមឃាត់នៅក្នុងប្រទេសអូស្ត្រាលី ព្រោះតែការលើកឡើងខាងលើ។
គួររំលឹកផងដែរ ប្រទេសឥណ្ឌាបានហាមឃាត់កម្មវិធី TikTok និងកម្មវិធីចិនចំនួន ៥៨ ផ្សេងទៀតចំពេលមានការព្រួយបារម្ភអំពីសុវត្ថិភាពនៅក្នុងខែមិថុនា ឆ្នាំ ២០២០។ មិនត្រឹមតែប៉ុណ្ណោះ ប្រទេសប៉ាគីស្ថាន បង់ក្លាដែស និងឥណ្ឌូណេស៊ី ក៏បានហាមឃាត់ជាបណ្តោះអាសន្ននូវ TikTok នាពេលកន្លងមក ជុំវិញការព្រួយបារម្ភអំពីមាតិការមិនសមរម្យមួយចំនួន៕
ប្រភព៖ canberratimes
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]