ការហូបចុកប្រចាំថ្ងៃ សម្រាប់អ្នកជំងឺទឹកនោមផ្អែមត្រូវមានការប្រុងប្រយ័ត្នខ្ពស់ជាងអ្នកសុខភាពធម្មតា ព្រោះបារម្ភពីការកើនឡើងកម្រិតជាតិស្ករក្នុងឈាម ដែលអាចបង្កគ្រោះថ្នាក់។ តួយ៉ាងការជ្រើសរើសប្រភេទអាហារ គឺត្រូវជៀសវាងអាហារ ណាដែលមានជាតិផ្អែមខ្លាំង អាហារមានកាបូអ៊ីដ្រាតខ្ពស់ ជាតិខ្លាញ់ និង លក្ខខណ្ឌផ្សេងៗមួយចំនួនទៀត។ ខាងក្រោមជាចំណុចសំខាន់ទាំង៦ដែលអ្នកជំងឺទឹកនោមផ្អែមគួរអនុវត្ដ។
១.អាហារប្រៃ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្នកជំងឺទឹកនោមផ្អែមទាំងពីរប្រភេទ ត្រូវជៀសវាងការញ៉ាំអាហារប្រៃ ព្រោះថាប្រភេទអាហារប្រៃអាចបណ្ដាលឲ្យសម្ពាធឈាមកើនឡើង បង្កឲ្យប៉ះពាល់ដល់ បេះដូង និងខួរក្បាល។ ពិសេសសម្រាប់អ្នកមានជំងឺទឹកនោមផ្អែម កាន់តែប្រឈមខ្លាំងជាងអ្នកសុខភាពធម្មតា។ ចូរកំណត់បរិមាណនៃការប្រើប្រាស់អំបិល ក្នុងមួយថ្ងៃមិនឲ្យលើសពី ៦ក្រាមក្នុងរបបអាហារទាំងបីពេលរ។
២.ពពួកសាច់ក្រហម និងសាច់កែច្នៃ
សាច់ក្រហម និងសាច់កែច្នៃជាប្រភេទអាហារ ដែលបង្កផលប៉ះពាល់ខ្លាំងចំពោះបេះដូង ហើយក៏អាចប៉ះពាល់ដល់ជំងឺទឹកនោមផ្អែមផងដែរ។ ចំពោះសាច់ក្រហមអ្នកជំងឺទឹកនោមផ្អែមអាចញ៉ាំបាន ប៉ុន្ដែក្នុងបរិមាណតិច សាច់ក្រហមទាំងនោះមាន សាច់គោ និងសាច់ចៀមជាដើម។ ចំពោះសាច់កែរច្នៃ អ្នកជំងឺមិនគួរញ៉ាំនោះទេ ដូចជា ពពួកសាច់ក្រក ប្រហិត ហតដក ព្រោះសាច់ទាំងនោះមានផ្ទុកសារធាតុ កាបូអ៊ីដ្រាតច្រើន ធ្វើឲ្យអ្នកជំងឺប្រឈមនឹងការកើនឡើងជាតិខ្លាំង។
៣.ញ៉ាំបន្លែផ្លែឈើ
អ្នកជំងឺទឹកនោមផ្អែមអាចញ៉ាំបន្លែ និងផ្លែឈើបានធម្មតាក្នុងបរិមាណមធ្យម។ កន្លងមកមានការលើកឡើងពីការព្រួយបារម្ភចំពោះប្រភេទផ្លែឈើដែលមានរស់ជាតិផ្អែមខ្លាំង ដូចជា ផ្លែម្នាស់ ផ្លែប៉ោម ផ្លែចេក ផ្លែក្រូច ដែលអាចប្រឈមនឹងការកើនឡើងជាតិស្ករក្នុងឈាម។ ប៉ុន្ដែមិនដូច្នោះទេ ជាតិស្ករនៅក្នុងបន្លែផ្លែឈើស្រស់ មិនអាចបង្កគ្រោះថ្នាក់ដល់សុខភាពឡើយ ដោយឡែកពិសេសជាងនេះទៀត ផ្លែឈើមានសារធាតុចិញ្ចឹមច្រើន ដូចជា ជាតិសរសៃ វីតាមីន ប្រូតេអ៊ីន អាចជំនួយដល់សុខភាពអ្នកជំងឺបាន។ អ្នកជំងឺគួរជៀសវាងផលិតផល បន្លែ ផ្លែឈើកែច្នៃ ច្រកកំប៉ុង ព្រោះអាចមានបន្ថែមសារធាតុដើម្បីរក្សាគុណភាព។
៤.ខ្លាញ់សុខភាព
ខ្លាញ់សុខភាពក្នុងរបបអាហារ អាចផ្ដល់ថាមពលដល់អ្នកជំងឺទឹកនោមផ្អែម ប៉ុន្ដែមិនបង្កគ្រោះថ្នាក់ដល់សុខភាព ដូចពពួកខ្លាញ់ផ្សេងនោះទេ។ នោះគឺប្រភេទខ្លាញ់អូមេហ្គា ៣ ដែលមាននៅក្នុងផ្លែឈើ គ្រាប់ធញ្ញជាតិ សាច់ត្រី និង បន្លែ។ ខ្លាញ់ប្រភេទនេះអាចជួយកាត់បន្ថយការកើនឡើង កូលេស្ដេរ៉ូលក្នុងឈាម ជំនួយបេះដូង និងខួរក្បាល។
៥.គ្រឿងស្រវឹង និងភេសជ្ជៈកំប៉ុង
អ្នកជំងឺទឹកនោមផ្អែមគប្បីត្រូវជៀសវាងរបបអាហារពីរប្រភេទនេះ ប្រសិនចង់បានសុខភាពល្អ។ គ្រឿងស្រវឹងសម្បូរទៅដោយកាឡូរី ភេសជ្ជៈផ្អែមៗសម្បូរទៅដោយ កាបូអ៊ីដ្រាត ពិសេសប្រភេទភេសជ្ជៈប៉ូវកម្លាំងតែម្ដង។ អ្នកជំងឺទឹកនោមផ្អែមត្រូវតែប្រុងប្រយ័ត្ននឹងប្រភេទរបបអាហារពីរប្រភេទនេះ បើមិនចាំបាច់គួរតែបោះបង់ចោលតែម្ដងគឺកាន់តែល្អចំពោះសុខភាព។
៦.កាត់បន្ថយការបន្ថែមស្ករ
ការមានទម្លាប់ញ៉ាំផ្អែម បើចង់កាត់បន្ថយអាចពិបាកក្នុងដំណាក់ដំបូង ប៉ុន្ដែបញ្ហាសុខភាពគឺជារឿងសំខាន់មិនអាចប្រកែកបាន។ ទម្លាប់ញ៉ាំផ្អែមដែលត្រូវកាត់បន្ថយមានដូចជា កាផឹកកាហ្វេ ទឹកដោះគោស្រស់ ទឹកផ្លែឈើ តែបៃតង ដោយមិនចាំបាច់ត្រូវបន្ថែមបរិមាណស្ករ បង្កើនរសជាតិនោះទេ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]