ឥណ្ឌា៖ ថ្មីៗនេះ យោងតាមគេហទំព័រ India Today បានបង្ហាញពី ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី Miss Diva ឬ Miss Universe India 2021 ដែលបានប្រព្រឹត្តឡើងទៅនៅទីក្រុង Mumbai កាលពីល្ងាចថ្ងៃទី ២៨ ខែសីហាកន្លងទៅនេះ ក្នុងនោះដែរ ក៏បានរកឃើញម្ចាស់មកុដ ដែលបានទៅលើ នាង Divita Rai ក្នុងវ័យ ២៤ឆ្នាំ។
មិនត្រឹមតែប៉ុណ្ណោះ បវរកញ្ញារូបនេះ បានទាញយកចិត្តអ្នកគាំទ្រជាមួយនឹង សម្រស់ស្រស់ស្អាតរបស់នាងយ៉ាងខ្លាំង ហើយជាមួយនឹងសមិទ្ធផលនេះ នាងនឹងតំណាងឱ្យប្រទេសឥណ្ឌា ក្នុងការប្រលងបវរកញ្ញាចក្រវាលឆ្នាំ២០២២ នៅចុងឆ្នាំនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាពិសេស បវរកញ្ញាថ្មីរបស់ប្រទេសឥណ្ឌារូបនេះ ត្រូវបានគេដឹងទៀតថា នាងគឺជាតារាបង្ហាញម៉ូដ និងជាស្ថាបត្យករ ព្រមទាំងមានកម្ពស់ ១,៧៥ ម៉ែត្រ និងរូបរាងស្រស់ស្អាត ខណៈដែលត្រូវបានគេ កោតសរសើរយ៉ាងខ្លាំងចំពោះជំនាញសម្តែង និងអាកប្បកិរិយារបស់នាង ផងដែរ៕
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]