កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី ២៩ ខែសីហា ប្រព័ន្ធផ្សព្វផ្សាយកូរ៉េជាច្រើនបានរាយការណ៍ថាតារាសម្តែង Han Sohee នឹងសម្តែងក្នុងរឿងភាគនាពេលខាងមុខ ដែលមានចំណងជើងថា «The Price of Confession» ដែលរួមជាមួយ Song Hyekyo ។
ជាមួយនឹង ដំណឹងមួយនេះ ទីភ្នាក់ងាររបស់តារាស្រីទាំងពីរ បានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការទាក់ទងចំពោះសិល្បករផងដែរ ដោយបានដឹងថា United Artists Agency របស់តារាសម្តែងស្រី Song Hyekyo បានលើកឡើងថា «The Price of Confession» គឺជារឿងមួយក្នុងចំណោមរឿង ដែលរូបនាងកំពុងពិចារណា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សខណៈពេលដែលភ្នាក់ងាររបស់ Han Sohee គឺ 9ato Entertainment បាននិយាយថា សិល្បកររបស់ខ្លួន បច្ចុប្បន្នកំពុងពិនិត្យមើលស្គ្រីប បន្ទាប់ពីតារាស្រីរូបស្រី ទំនងមានភាពវិជ្ជមានចំពោះរឿងនេះ។
តួយ៉ាងរឿង «The Price of Confession» នឹងត្រូវដឹកនាំដោយ Lee Eung Bok ដែលធ្លាប់ដឹកនាំរឿង «Sweet Home» «Mr. Sunshine» «Jirisan» និងច្រើនទៀត ដែលមានជំនាញ ក្នុងរឿងបែបអាថ៌កំបាំងបង្ហូរឈាម ដែលទាក់ទងនឹងករណីឃាតកម្មតែម្តង៕
ប្រភព៖ gstarlive
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]