ចិន៖ ថ្មីៗនេះ តារាសម្ដែងជើងចាស់ លោក Andy Lau បានបង្ហោះវីដេអូខ្លីមួយនៅលើ Douyin (TikTok China) ដែលបានចែករំលែក អំពីថ្ងៃធ្វើការរបស់ខ្លួន និងធ្វើឲ្យហ្វេនៗយកចិត្តទុកដាក់យ៉ាងខ្លាំង នៅពេលដែលតារាប្រុសរូបនេះ បានបង្ហាញពីសម្រស់ពិត។

តាមរយៈ​វីដេអូនោះ តារាប្រុសរូបនេះ កំពុងបង្ហាញខ្លួន ​អង្គុយ​ក្នុង​ឡាន​ទៅ​កន្លែង​ថត ដោយបានស្លៀកពាក់អាវយឺតពណ៌ខ្មៅដៃខ្លី ខោខ្លី វ៉ែនតា និងពាក់ម៉ាស ដែលមើលទៅមានភាពសាមញ្ញ និងក្មេងជាងវ័យផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែទោះជាយ៉ាងណា ខណៈពេល​បើក​ទ្វារ​ឡាន និង​បាន​លើក​ម្រាម​ដៃ​ពីរ​ស្វាគមន៍​យ៉ាង​រាក់​ទាក់នោះ មើលទៅសភាពរបស់ Andy Lau ហាក់ដូចជាមិនបានសម្រាកគ្រប់គ្រាន់នោះទេ ភ្នែកងងុយដេក និងអស់កម្លាំង រួមទាំងពេល​កំពុង​តុបតែង​មុខ តារាប្រុសរូបនេះ បាន​បង្ហាញ​មុខ​ស្លេក​ស្លាំង ស្នាម​ជ្រួញ​នៅ​ជ្រុង​ភ្នែក​យ៉ាងច្បាស់ៗ។ ហើយជាមួយគ្នានេះ លោក Andy Lau ក៏បានធ្វើឱ្យអ្នកគាំទ្រព្រួយបារម្ភយ៉ាងខ្លាំង  អំពីស្ថានភាពសុខភាព ក៏ដូចជាបាន ណែនាំឲ្យយកចិត្តទុកដាក់លើសុខភាព កុំឲ្យធ្វើការហួសហេតុពេក ព្រោះលោកក៏មានអាយុ ៦១ឆ្នាំទៅហើយ៕

ប្រភព៖ Kenh14

សូមទស្សនារូបភពខាងក្រោម៖ 

Andy Lau
Andy Lau
Andy Lau
Andy Lau
Andy Lau
Andy Lau
Andy Lau

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]