ចិន៖ ថ្មីៗនេះ យោងតាមទំព័រ Sohu បានរាយការណ៍ថា តារាសម្ដែងប្រុស Xu Kaicheng កំពុងត្រូវបានខាងពិភពកម្សាន្តធ្វើពហិការ បន្ទាប់ពី រូបលោកបានជាប់ពាក់ព័ន្ធក្នុងរឿងអា.ស្រូ.វ ជាមួយស្រីស្អាតពីរនាក់ តារាស្រី Zhang Tian Ai និង តារាស្រី GuliNazha។

ក្នុងនោះដែរ ដោយ​សារ​តែលេចចេញនូវ​រូប​ភាព ​មិន​ល្អ​ស្អាតបែបនេះ ទើបធ្វើឲ្យ តារា​សម្ដែង Xu Kaicheng ​បាន​ផ្ដល់នូវផលប៉ះ​ពា.ល់​ដល់​ដៃ​គូសហការ ព្រមទាំង​ម៉ាក​យីហោ​ជា​ច្រើន ហើយនឹង​ត្រូវ​ប៉ះប៉ូវ​ទៅលើការ​ខូច​ខាត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស តាមរយៈប្រភពដដែលនេះ ក៏បានធ្វើការវិភាគប្រាក់ខែសម្រាប់ភាពយន្តនីមួយៗរបស់ លោក Xu Kaicheng ប្រមាណខ្ទង់ ១០ លានយន់ ដូច្នេះ សម្រាប់ការងារចំនួន៤ រូបលោកអាចនឹងត្រូវបង់ប្រាក់ចំនួន ៣០ លានយន់ (ប្រហែល ៤,៣ លានដុល្លារ) ជាសំណង។ ហើយបច្ចុប្បន្ន​ ខាងកិច្ចសន្យា​ថត​ភាពយន្ត បាន​តម្រូវ​ឲ្យតារាប្រុសរូបនេះ មិន​បង្ក​រឿង​អា.ស្រូ.វ​ដើម្បី​កុំឱ្យ​ប៉ះពាល់​ដល់​គម្រោងនោះទេ។

គួរបញ្ចាក់ផងដែរថា នៅល្ងាចថ្ងៃទី ២៥ ខែសីហា កន្លងទៅនេះ តារាស្រី Zhang Tian Ai បានបង្ហាញឃ្លីបសម្លេងរបស់តារាប្រុសរូបនេះ ដែលបានសារភាពថា មានទំនាក់ទំនងស្នេហាជាមួយស្រីផ្សេង ដោយបានក្ប.ត់ចិត្តនាង។ លើសពីនេះ Xu Kaicheng ត្រូវបានគេនិយាយថា កំពុងចែចង់ជាមួយនឹង Gulinazha នៅពេលដែលលោកមិនទាន់បានបែ.ក.បា.ក់ជាមួយនឹង Zhang Tian Ai ហើយក៏បានធ្វើឲ្យលោកទទួលរងក្រោមសម្ពាធសាធារណៈ និងបានចេញសុំទោសចំពោះ តារាស្រីទាំងពីររូបនេះ៕

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

Xu Kaicheng
Xu Kaicheng
Xu Kaicheng
Xu Kaicheng
Xu Kaicheng
Xu Kaicheng

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]