ជាទូទៅ វដ្ដរដូវតែងមានរយៈពេលចន្លោះពី៤ថ្ងៃ ទៅ៨ថ្ងៃ ប៉ុន្តែបើគ្នាយើងខ្លះមករដូវរយៈពេលខ្លីត្រឹមតែ១ថ្ងៃ ឬ២ថ្ងៃ នោះបានន័យថាសុខភាពវដ្ដរដូវរបស់យើងចាប់ផ្ដើមមានបញ្ហាហើយ។
កត្តាមួយចំនួនវដ្ដរដូវមានរយៈពេលខ្លី
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. ស្រ្តេស
កម្រិតស្រ្តេសឡើងខ្លាំង ក៏អាចនាំឲ្យរដូវមកតិចតួច និងមានរយៈពេលខ្លីផងដែរ នេះដោយសារតែស្រ្តេសប៉ះពាល់ធ្ងន់ធ្ងរលើអ័រម៉ូន។ នៅពេលដែលកម្រិតស្រ្តេសថយចុះ នោះរដូវក៏អាចត្រលប់មកសភាពធម្មតាវិញបាន។
២. ហាត់ប្រាណខ្លាំងជ្រុល
ទន្ទឹមនឹងនេះដែរ ការហាត់ប្រាណខ្លាំងក្លាពេក អាចរំខានដល់ការបញ្ចេញអ័រម៉ូនគ្រប់គ្រងការបញ្ចេញពងអូវុល ដែលជាហេតុនាំឲ្យយើងមករដូវរយៈពេលខ្លី។
៣. ការប្រើថ្នាំមួយចំនួន
ការប្រើថ្នាំមួយចំនួន ដូចជាថ្នាំគ្រាប់ឈាម ថ្នាំពង្រាវឈាម និងថ្នាំSteroids សុទ្ធតែអាចបណ្ដាលឲ្យរដូវមករយៈពេលខ្លី។
៤. កត្តាជំងឺ
បញ្ហាសុខភាពដូចជាគីសទឹកនៅក្រពេញអូវែ ក្រពេញទីរ៉ូអ៊ីត និងជំងឺកាមរោគមួយចំនួន ក៏អាចបង្កការរំខានដល់វដ្ដរដូវដូចគ្នា។
៥. ការបញ្ចេញពងអូវុលមិនល្អ
ជាមួយគ្នានេះដែរ ការមករដូវរយៈពេលខ្លី អាចជាសញ្ញានៃការបញ្ចេញពងអូវុលមិនល្អ ដែលនាំឲ្យគ្នាយើងមករដូវរយៈពេលខ្លី និងមិនទៀងទាត់។
គន្លឹះទាំង៥ ជួយថែទាំវដ្ដរដូវឲ្យមានសុខភាពល្អ
- គ្រប់គ្រងស្រ្តេស ដោយធ្វើសមាធិ ឬហាត់យូហ្គា
- គេងឲ្យបានគ្រប់គ្រាន់
- បញ្ចូលពពួកវីតាមីន និងជាតិរ៉ែចូលក្នុងរបបអាហារ ដើម្បីជួយគ្រប់គ្រងអ័រម៉ូន
- ធ្វើលំហាត់ប្រាណជាទៀងទាត់ ដើម្បីជៀសវាងបញ្ហាធាត់ជ្រុល រក្សាតុល្យភាពអ័រម៉ូន និងជួយឲ្យរដូវមកទៀងទាត់។
- ជៀសវាងញ៉ាំអាហារច្រើនជ្រុល ដូចជាពពួកអាហារចៀន។
ចំណុចសំខាន់
វដ្តរដូវជាធម្មតា តែងមានរយៈពេលចន្លោះពី៤ ទៅ៨ថ្ងៃ ប៉ុន្តែបើស្រីៗយើងមករដូវតែ១ ឬ២ថ្ងៃវិញ នោះបានន័យថាសុខភាពវដ្តរដូវយើងអាចមានបញ្ហាហើយ។ ការមករដូវរយៈពេលខ្លីនេះ អាចបណ្តាលមកពីកត្តាមួយចំនួនដូចជាស្រ្តេស ហាត់ប្រាណខ្លាំងជ្រុល ប្រើប្រាស់ថ្នាំមួយចំនួន កត្តាជំងឺ ការបញ្ចេញពងអូវុលមិនល្អ។ ដើម្បីដោះស្រាយបញ្ហាមករដូវរយៈពេលខ្លីនេះ គ្នាយើងអាចសាកល្បងតិចនិកទាំង៥ខាងក្រោមនេះ៖
- គ្រប់គ្រងស្រ្តេស ដោយធ្វើសមាធិ ឬហាត់យូហ្គា
- គេងឲ្យបានគ្រប់គ្រាន់
- បញ្ចូលពពួកវីតាមីន និងជាតិរ៉ែចូលក្នុងរបបអាហារ ដើម្បីជួយគ្រប់គ្រងអ័រម៉ូន
- ធ្វើលំហាត់ប្រាណជាទៀងទាត់ ដើម្បីជៀសវាងបញ្ហាធាត់ជ្រុល រក្សាតុល្យភាពអ័រម៉ូន និងជួយឲ្យរដូវមកទៀងទាត់។
- ជៀសវាងញ៉ាំអាហារច្រើនជ្រុល ដូចជាពពួកអាហារចៀន។ល។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]