កម្សាន្ត៖ អាចនិយាយបានថាកម្មវិធីប្រកួតសម្រស់យុវវ័យ Miss Teen International Cambodia ទើបតែចាប់ផ្ដើមបង្កើតឡើងនៅប្រទេសកម្ពុជាជាលើកដំបូង ប៉ុន្តែទទួលបានការសរសើរនិងគាំទ្រពីមហាជនយ៉ាងច្រើនកុះករ។ ជាមួយគ្នានេះដែរកម្មវិធីមួយនេះ ត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន Mediaload និងផលិតដោយក្រុម Dream Team Agency។ 

ពិតណាស់ កម្មវិធី Miss Teen International Cambodia បានបញ្ចប់ការប្រកួត និងរកឃើញម្ចាស់ជ័យលាភីឯកចំនួនពីររូប កាលពីដើមឆ្នាំ២០២២។ ក្នុងនោះដែរ បើទោះបីកម្មវិធីជ្រើសរើសតែ បេក្ខនារីដែលមានវ័យក្មេង ប៉ុន្តែសមត្ថភាពបេក្ខភាពម្នាក់ៗ ពិតជាខ្លាំង ហើយថែមទាំងមានរូបសម្ផស្សស្រស់ស្អាតតែម្ដង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ក្រឡេកទៅមើលបវរកញ្ញាយុវវ័យអន្តរជាតិកម្ពុជា ដែលបានជាប់ជ័យលាភី ក៏ដូចជាម្ចាស់ពានរង្វាន់វិញម្ដង។ ដោយបច្ចុប្បន្នបវរកញ្ញាទាំងអស់ សុទ្ធសឹងតែទទួលបានការងារក្នុងវិស័យសិល្បៈគ្រប់ៗគ្នា ជាពិសេសគេឃើញមានភាពមមាញឹកនឹងការងារថតសម្អាងច្រើនជាងគេ។ ហើយនៅពេលបវរកញ្ញាទាំងនេះតែងខ្លួនស្លៀកឈុតកូនក្រមុំ ឃើញថាស្រស់សោភា សមសួន និងមានមន្តស្នេហ៍ដូចៗគ្នាតែម្ដង។ ដោយសម្រស់បវរកញ្ញាយុវវ័យអន្តរជាតិកម្ពុជា ស្លៀកឈុតកូនក្រមុំមានភាពលេចធ្លោនោះមានដូចជា៖ 

១៖ កញ្ញា ឌី បញ្ញាវិមាលា

កញ្ញា ឌី បញ្ញាវិមាលា នាងជាម្ចាស់ជ័យលាភី  Miss Teen International Cambodia 2021 ហើយនាងក៏ទើបតែត្រលប់មកពីការប្រកួតលើឆាកអន្តរជាតិនៅប្រទេសឥណ្ឌាក្នុងកម្មវិធី Miss Teen International ផងដែរ។ ហើយអំឡុងពេលប្រកួតនាងមានឱកាសចូលដល់Top10 និងទទួលបានពាន Best In Swimsuitទៀតផង។ 

កញ្ញា ឌី បញ្ញាវិមាលា
កញ្ញា ឌី បញ្ញាវិមាលា

២៖ កញ្ញា សុខ និដាណាត់

កញ្ញា សុខ និដាណាត់ ជាម្ចាស់ជ័យលាភី Miss Teen International Cambodia 2022 ហើយនាងកំពុងត្រៀមខ្លួនទៅប្រកួតលើឆាកអន្តរជាតិនាពេលឆាប់ៗខាងមុខនេះ។ 

កញ្ញា សុខ និដាណាត់
កញ្ញា សុខ និដាណាត់

៣៖ កញ្ញា ប៊ុនរ៉ែន ធារីកា 

បវរកញ្ញា Miss Teen International Cambodia លំដាប់រងទី១កញ្ញា ប៊ុនរ៉ែន ធារីកា នាងកំពុងគ្រងតំណែង Miss Eco Teen International Cambodia 2022 ដែលនាងចេញទៅប្រកួតនៅប្រទេសអេហ្ស៉ីបនាពេលខាងមុខនេះ។ 

កញ្ញា ប៊ុនរ៉ែន ធារីកា
កញ្ញា ប៊ុនរ៉ែន ធារីកា 

៤៖ កញ្ញា ណូ ហ្វារីដា 

កញ្ញា ណូ ហ្វារីដា ជាបវរកញ្ញាលំដាប់រងទី៣ Miss Teen International Cambodia ហើយបច្ចុប្បន្ននាងកំពុងគ្រងតំណែង Miss Teen Charm Cambodia 2022 ដែលនឹងចេញទៅប្រកួតនៅប្រទេសកូឡុំប៊ី ឆាប់ៗនេះ។ 

កញ្ញា ណូ ហ្វារីដា
កញ្ញា ណូ ហ្វារីដា 

៥៖ កញ្ញា ប៉ាង ពេជ្ររចនា 

ម្ចាស់ពាន Rising Star ក្នុងកម្មវិធី Miss Teen International Cambodia កញ្ញា ប៉ាង ពេជ្ររចនា បច្ចុប្បន្ននាងកំពុងគ្រងតំណែងMiss Asia Global Cambodia 2022 ដែលនាងនឹងចេញទៅប្រកួតនៅខែកញ្ញានេះ នៅឯប្រទេសឥណ្ឌូនេស៊ី។ 

កញ្ញា ប៉ាង ពេជ្ររចនា
កញ្ញា ប៉ាង ពេជ្ររចនា 

៦៖ កញ្ញា វោត លក្ខិណា 

កញ្ញា វោត លក្ខិណា នាងជាម្ចាស់ពាន Miss Charming ក្នុងកម្មវិធី Miss Teen International Cambodia។ 

កញ្ញា វោត លក្ខិណា
កញ្ញា វោត លក្ខិណា 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]