អតុល្យភាពបាក់តេរីក្នុងក្រពះពោះវៀនកើតឡើងនៅពេលបាក់តេរីល្អៗក្នុងក្រពះពោះវៀនថយចុះ ហើយបាក់តេរីអាក្រក់កើនឡើង។ បាក់តេរីល្អៗក្នុងក្រពះពោះវៀនមាននាទីគ្រប់គ្រងបាក់តេរីអាក្រក់។ មានរឿងអ្វីកើតឡើងពេលកូនមានបញ្ហាអតុល្យភាពបាក់តេរីក្នុងក្រពះពោះវៀន? ម៉ាក់ប៉ាគួរជួយកូនតាមវិធីណា?
១. រោគសញ្ញាអតុល្យភាពបាក់តេរីក្នុងក្រពះពោះវៀន
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក. បញ្ហាក្នុងការរំលាយអាហារ
ពេលកូនមានអតុល្យាភាពបាក់តេរីក្នុងពោះវៀនអាចធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារដែរ។ កូនអាចមានបញ្ហាហ្គាសក្នុងពោះវៀន ហើមពោះ ក្រហាយទ្រូង ទល់លាមក ឬរាកជាដើម។ បើសិនជាប៉ាម៉ាក់សង្កេតឃើញកូនមានបញ្ហាទាំងនេះកើតលើកូន នោះបង្ហាញសុខភាពក្រពោះពោះវៀនកូនកំពុងមានបញ្ហាដែរហើយ។
ខ. មានអារម្មណ៍មិនល្អ
តុល្យភាពបាក់តេរីក្នុងក្រពះពោះវៀនធ្វើឱ្យកូនមានអារម្មណ៍មិនល្អ និងមានបញ្ហាក្នុងការគេង។ អ័រម៉ូន serotonin គ្រប់គ្រងអារម្មណ៍ និងការគេងរបស់មនុស្សយើងរហូតដល់ ៩០% គឺផលិតដោយបាក់តេរីល្អៗនៅក្នុងពោះវៀន ខណៈខួរក្បាលយើងផលិតអ័រម៉ូននេះតែ ១០% ។ ពេលកូនមានបញ្ហាក្រពះពោះវៀន ការផលិតអ័រម៉ូនប្រភេទនេះក៏ថមថយទៅតាមហ្នឹងដែរ។ ចំណែកឯការគេងមិនគ្រប់គ្រាន់ក៏បណ្តាលឱ្យកូនស្រ្តេស និងល្ហិតល្ហៃគ្មានកម្លាំងដែរ។
គ. ឡើង ឬស្រកទម្ងន់
អតុល្យភាពបាក់តេរីនៅក្នុងក្រពះពោះវៀនបង្កឱ្យរាងកាយកូនពិបាកស្រូបយកសារធាតុចិញ្ចឹម ពិបាកគ្រប់គ្រងជាតិស្ករក្នុងឈាម និងរក្សាទុកជាតិខ្លាញ់ ដោយសារខ្វះបាក់តេរីល្អៗក្នុងក្រពះពោះវៀន ដូច្នេះកូនអាចឡើង ឬស្រកទម្ងន់ដោយគ្មានមូលហេតុ។
ឃ. រលាកស្បែក
ការកើនឡើងនៃបាក់តេរីអាក្រក់ក្នុងក្រពះពោះវៀនអាចបណ្តាលឱ្យពោះវៀនកូនរលាក ហើយអាចបង្កឱ្យបាក់តេរី ជាតិពុល ឬភាគល្អិតចំណីអាហារមិនទាន់រំលាយជ្រាបចូលរចន្តឈាមតាមជញ្ជាំងពោះវៀនដែលបង្កឱ្យកូនកើតជំងឺត្រអក ឬមានបញ្ហាស្បែកផ្សេងៗ។
ង. មានជំងឺអូតូអ៊ីម្ញូន
កូនអាចមានជំងឺអូតូអ៊ីម្ញូនដោយសារប្រព័ន្ធភាពសុំាវាយប្រហាររាងកាយខ្លួនឯងដូចជា អាលែកហ្ស៊ី កើតត្រអក ឬហឺត ជាដើម។ អតុល្យភាពបាក់តេរីក្នុងក្រពះពោះវៀនបង្កើនការរលាកក្នុងក្រពះពោះវៀនដែលជះឥទ្ធិពលដល់ដំណើរការប្រព័ន្ធភាពសុំាព្រោះប្រព័ន្ធការពាររាងកាយយើង ៧០% មានក្នុងក្រពះពោះវៀន។
២. វិធីស្តារតុល្យភាពបាក់តេរីល្អៗនៅក្នុងក្រពះពោះវៀន
ម៉ាក់ប៉ាអាចស្តារតុល្យភាពបាក់តេរីនៅក្នុងក្រពះពោះវៀនកូនតាមរយៈការបង្កើនបាក់តេរីល្អៗក្នុងក្រពះពោះវៀនកូនដោយ៖– ចៀសវាងឱ្យកូនញុំាថ្នាំផ្សះដោយគ្មានវេជ្ជបញ្ជា ព្រោះថ្នាំផ្សះសម្លាប់ទាំងបាក់តេរីល្អ និងអាក្រក់។– ឱ្យកូនញុំាអាហារសម្បូរបាក់តេរីល្អៗ ដូចជាទឹកដោះគោជូរ គីមឈី និងជ្រក់ ជាដើមដើម្បីបង្កើនបាក់តេរីល្អៗនៅក្នុងក្រពះពោះរៀន។– ជំរុញកូនញុំាបន្លែ ផ្លែឈើស្រស់ និងគ្រាប់ធញ្ញជាតិដូចជា ផ្លែប៉ោម ចេក ពោត ខ្ទឹមបារំាង សណ្តែក។ល។ ឱ្យបានច្រើនព្រោះសម្បូរជាតិសរសៃដើម្បីជំនួយដល់ការលូតលាស់បាក់តេរីល្អៗនៅក្នុងក្រពះពោះរៀន។– ប្រាប់កូនកាត់បន្ថយការញុំាអាហារមានជាតិផ្អែម ព្រោះជាតិស្ករជំរុញឱ្យបាក់តេរីអាក្រក់ក្នុងក្រពះពោះវៀនលូតលាស់ និងកើនឡើង។
ម៉ាក់ប៉ាក៏អាចដោះស្រាយបញ្ហាអតុល្យភាពបាក់តេរីនៅក្នុងក្រពះពោះវៀនកូនដោយជ្រើសរើសទឹកដោះគោម្សៅមានសារធាតុ SYNBIOTICS ដែលមានការលាយបញ្ចូលគ្នារវាង Probiotics និង Prebiotics ឱ្យកូនញុំាដើម្បីឱ្យក្រពះពោះវៀនកូនមានសុខភាពល្អឡើងវិញ។
ចំណុចសំខាន់
– រោគសញ្ញាអតុល្យភាពបាក់តេរីក្នុងក្រពះពោះវៀនលើកូន៖
- មានបញ្ហាក្នុងការរំលាយអាហារ
- មានអារម្មណ៍មិនល្អ
- មានបញ្ហាស្បែក
- មានជំងឺអូតូអ៊ីម្ញូន
- ឡើង ឬស្រកទម្ងន់គ្មានមូលហេតុ
– ម៉ាក់ប៉ាអាចស្តារតុល្យភាពបាក់តេរីនៅក្នុងក្រពះពោះវៀនកូនដោយ៖
- ចៀសវាងឱ្យកូនញុំាថ្នាំផ្សះដោយគ្មានវេជ្ជបញ្ជា
- ឱ្យកូនញុំាអាហារសម្បូរបាក់តេរីល្អៗ
- ជំរុញកូនញុំាបន្លែ ផ្លែឈើស្រស់ និងគ្រាប់ធញ្ញជាតិ
- ប្រាប់កូនកាត់បន្ថយអាហារមានជាតិផ្អែម
- ឬជ្រើសរើសទឹកដោះគោម្សៅដែលមានសារធាតុ SYNBIOTICS ឱ្យកូនញុំា
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]