បរទេស៖ ថ្មីៗនេះ តាមរយៈប្រភពបរទេសជាច្រើន បានបង្ហើបថា តារាសម្តែងវ័យ ៤៧ ឆ្នាំ លោក Leonardo DiCaprio និងគូស្នេហ៍វ័យ ២៥ ឆ្នាំ នាង Camila Morrone បានបញ្ចប់ទំនាក់ទំនងស្នេហារបស់ពួកគេ​ បន្ទាប់ពីទាក់ទងគ្នាជិត ៥ ឆ្នាំ។

ក្នុងនោះដែរ ជាមួយនឹងប្រភពមួយចំនួន បានលាតត្រដាង នៅលើកាសែត People និង Hollywood ថា គូស្នេហ៍តារាប្រុសស្រីអ្នកទាំងពីរ បានបែ.កគ្នាស្ងាត់ៗ ខណៈដែលអ្នក​តំណាង​របស់ពួកគេទាំង​ពីរ​ បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយអ្វី​នោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ នារដូវក្តៅនេះ តារាសម្ដែង Leonardo DiCaprio និងគូស្នេហ៍ ហាក់កម្របានឃើញនៅជាមួយគ្នាណាស់ ហើយ លោក Leonardo បានចំណាយពេលច្រើន ដើរលេង និងជប់លៀងជាមួយមិត្តភក្តិនៅបរទេស។ ទន្ទឹមនឹង Camila Morrone ក៏បានវិស្សមកាលនៅ St Trope ប្រទេសបារាំង ជាមួយម្តាយរបស់នាង កាលពីសប្តាហ៍មុន ដោយគ្មានមិត្តប្រុសរបស់ខ្លួន នៅជាមួយនោះទេ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Leonardo DiCaprio
Leonardo DiCaprio
Leonardo DiCaprio
Leonardo DiCaprio
Leonardo DiCaprio និងគូស្នេហ៍  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]