ភ្នំពេញ៖ ឥឡូវនេះក្រុមហ៊ុន Smart Axiata និង Pizza Hut កំពុងផ្តល់ជូនប្រម៉ូសិនពិសេសដល់អតិថិជនរបស់ Smart ដែលមាន SmartVIP ដោយពួកគេអាចញាំភីហ្សារសជាតិឆ្ងុយឆ្ងាញ់ដោយមិនអស់លុយពី Pizza Hut។
រាល់អតិថិជនរបស់ក្រុមហ៊ុន Smart Axiata ដែលជាសមាជិក SmartVIP នឹងទទួលបានអត្ថប្រយោជន៍ពីការញ៉ាំភីហ្សាដោយមិនអស់លុយពី Pizza Hut ម្នាក់មួយ ដោយពួកគេគ្រាន់តែបង្ហាញ SmartVIP ទៅកាន់ក្រុមការងាររបស់ Pizza Hut ប៉ុណ្ណោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជារៀងរាល់ថ្ងៃ Pizza Hut នឹងត្រៀមទុកភីហ្សា Sausage Crust ទំហំ M ចំនួន 30 ក្នុងមួយសាខាក្នុងមួយថ្ងៃ សម្រាប់ចែកជូនអតិថិជនរបស់ក្រុមហ៊ុន Smart Axiata ចាប់ពីម៉ោង 1 រសៀល ដល់ 5 រសៀល ហើយអតិថិជន SmartVIP ម្នាក់អាចមានសិទ្ធិទទួលបានភីហ្សាតែមួយប៉ុណ្ណោះក្នុងរយៈពេលប្រម៉ូសិននេះ។
ដើម្បីទទួលបាន SmartVIP អតិថិជនរបស់ក្រុមហ៊ុន Smart Axiata គ្រាន់តែបញ្ចូលលុយទូរស័ព្ទ Smart ត្រឹមតែ 5 ដុល្លារតែប៉ុណ្ណោះ ដើម្បីទទួលបានផលចំណេញពីប្រូម៉ូសិនពិសេសនេះ ហើយការផ្តល់ជូនពិសេសនេះមានចាប់ពីថ្ងៃនេះតទៅរហូតដល់ថ្ងៃទី 31 ខែតុលា ឆ្នាំ2022 ឬរហូតដល់ភីហ្សាអស់ពីស្តុក។
សម្រាប់ទីតាំងដែលនឹងត្រូវទទួលបានភីហ្សាមិនគិតថ្លៃនេះ អតិថិជនរបស់ក្រុមហ៊ុន Smart Axiata ដែលកំពុងមាន SmartVIP អាចធ្វើដំណើរទៅកាន់ទីតាំងណាមួយរបស់ Pizza Hut ក្នុងចំណោមទីតាំងទាំង 5 ដូចខាងក្រោម៖
o Pizza Hut បឹងកេងកង (Flagship store): https://g.page/Pizza-Hut-BKK?share
o Pizza Hut ទួលទំពូង : https://g.page/Pizza-Hut-TTP-RM?share
o Pizza Hut កម្ពុជាក្រោម : https://goo.gl/maps/6ULJibhWBW3bbN8f8
o Pizza Hut កាល់មែត្រ : https://g.page/Pizza-Hut-CM?share
o Pizza Hut គិរីរម្យ : https://goo.gl/maps/nmetQoJs8bhMNGGJ8
សម្រាប់ព័ត៌មានបន្ថែម អតិថិជនអាចធ្វើការសាកសួរផ្ទាល់នៅទីតាំងណាមួយរបស់ Pizza Hut ឬទំនាក់ទំនងមកកាន់ផ្នែកបំរើអតិថិជនរបស់ក្រុមហ៊ុន Smart Axiata តាមរយៈលេខ 010 200 888៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]