ហុងកុង៖ ក្រៅពីមានអាជីពជោគជ័យ ក៏ដូចជាមានការគាំទ្រនៅក្នុងវិស័យសិល្បៈយ៉ាងខ្លាំងហើយនោះ ងាកមកមើលពីជីវិតឯកជនរបស់ តារាសម្តែង លោក Donnie Yen វិញ ក៏កាន់តែមានភាពផ្អែមល្ហែម និងក្ដីសុខ នៅពេលដែលបានផ្តល់ពាក្យផ្អែមល្ហែមដល់ភរិយាបណ្ដូលចិត្ត ក្នុងឱកាសគម្រប់ខួប ១៩ឆ្នាំរបស់ពួកគេ។
ក្នុងនោះដែរ តាមរយៈការបង្ហោះវីដេអូ ដែលបានថត បង្ហាញពីភាពស្និទ្ធស្នាលរបស់គូស្វាមីភរិយាមួយគូនេះ តារាសម្ដែង Donnie Yen ក៏បានសរសេររៀបរាប់ថា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាពិសេស វីដេអូដែលបានបង្ហោះនោះ លោក Donnie Yen ថែមទាំងបង្ហាញឲ្យឃើញពី សកម្មភាពជីវិតប្រចាំថ្ងៃ របស់ប្ដីប្រពន្ធអ្នកទាំងពីរ ព្រមទាំង ការចូលរួមកម្មវិធីនានា ធ្វើដំណើរកម្សាន្តជាមួយគ្រួសារទាំងមូល រហូតធ្វើឲ្យទស្សនិកជនជាច្រើន បានមកអបអរសាទរចំពោះទំនាក់ទំនងដ៏ល្អ និងក្ដីសុខនៅក្នុងក្រុមគ្រួសាររបស់តារាប្រុសរូបនេះ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]