ភ្នំពេញ៖ (ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២) ក្រុមហ៊ុន ភើណូដ រីខាដ (ខេមបូដ) ដែលជាក្រុមហ៊ុននំាចូលនិងចែកចាយផ្តាច់មុខនូវស្រាវិស្គី Royal Salute បានរៀបចំកម្មវិធីសម្ពោធជាផ្លូវការនូវស្រាវិស្គី Royal Salute 30 ឆ្នាំ Key To The Kingdom ដែលត្រូវបានលាយបញ្ចូលនិង សម្រិតសម្រាំងយ៉ាងពិសេសជាមួយរសជាតិបែបថ្មី និងប្រណីតភាព នៃស្កុតវិស្គី ដែលផ្សារផ្ជាប់ទៅនឹងកេរ្តិ័ដំណែល និងទំនាក់ទំនងជាប្រវត្តិសាស្រ្តទៅនឹងគ្រួសាររជាវង្សនៃចក្រភពអង់គ្លេស។    

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការផ្សារភ្ជាប់អត្ថន័យនៃស្រាវិស្គី Royal Salute 30 ឆ្នាំ Key To The Kingdom ក្នុងគោលបំណងដើម្បីរំលឹក និង អបអរនូវពិធីថ្វាយកូនសោរដែលត្រូវបានគេប្រារព្វឡើងជារៀងរាល់ឆ្នាំនៅរាជវាំង Holyrood នៅក្នុងប្រទេសស្កុតឡែន ដើម្បីថ្វាយកូនសោរដល់ម្ចាស់ក្សត្រី Elizabeth ទីពីរ ក្នុងរយៈពេលដែលទ្រង់គង់នៅក្នុងរាជវាំងសម្រាប់ប្រារព្ធពិធី។ ទ្រង់នឹងត្រូវដង្ហែរជាមួយកូនសោរដែលជាតំណាងនៃកម្មវិធីទៅកាន់ទីក្រុង Edinburgh ។ គួរបញ្ជាក់ផងដែរថាពិធីនេះគឺជាពិធីមួយដែលគេប្រារព្ធឡើងមានរយៈពេលយូរជាងគេក្នុងចំណោមពិធីទាំងអស់នៅក្នុងរាជវង្សអង់គ្លេស ដែលជាពិធីតំណាងអោយកត្តិយសនិងសេរីភាព។ រសជាតិថ្មីនៃស្តេចស្រាវិស្គី Royal Salute 30 ឆ្នាំនេះត្រូវបានសម្រិតសម្រាំងយ៉ាងយកចិត្តទុកដាក់ ដោយជ្រើសរើសយកនូវស្រាវិស្គីដែលកម្រនិងប្រណីតៗដែលមានអាយុយ៉ាងតិច 30 ឆ្នាំពីតំបន់នានានៅក្នុងប្រទេសស្កុតឡែនមករួមបញ្ជូលគ្នា។

គួរបញ្ជាក់ផងដែរថា ស្រាវិស្គី Royal Salute ត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ 1953 ដើម្បីជាដង្វាយដល់ម្ចាស់ក្សត្រី Elizabeth ទីពីរ ក្នុងឱកាសនៃពិធីគ្រងរាជសម្បត្តិ ក៏ដូចជាសម្រាប់ជាដង្វាយទៅកាន់ខ្សែរាជវង្សានុវង្សនៅក្នុងចក្រភពអង់គ្លេសនៅក្នុងកម្មវិធីពិសេសៗជាច្រើនទៀត។ ជាមួយនឹងបទពិសោធន៍ជាច្រើនឆ្នាំ ក្នុងការលាយនូវវិស្គីប្រណីតៗ លោក Sandy Hyslop អ្នកឯកទេសផលិតស្រាវិស្គីរបស់ Royal Salute បានខិតខំយ៉ាងយកចិត្តទុកដាក់ក្នុងការលាយបញ្ចូលនូវវិស្គីដែលល្អៗក្នុងការផលិតនូវស្រា Royal Salute 30 ឆ្នាំនេះឡើង ដែលមានរសជាតិផ្អែមស្រទន់នៃក្លិនផ្លែឈើចំរុះ ដូចជាផ្លែសារី ក្រូចឃ្វិច និងក្លិនរមួតនៃទឹកឃ្មុំ ជាពិសេសទៅទៀតនោះ អ្នកទទួលទាននឹងទទួលនូវរសជាតិឈ្ងុយឈ្ងប់ ។

លោក Sandy មានប្រសាសន៍ថា 

  លោក Sandy

លើសពីនេះទៅទៀត មិនត្រឹមតែទៅលើគុណភាពនៃវិស្គីនោះទេ សូម្បីតែដបស្រាត្រូវបានឆ្លងកាត់ការឆ្លាក់ដោយដៃ ជាដបប៉សឺឡែនដែលមានការតុបតែងដោយគំរូនៃដាវពីកេរដំណែលរបស់ជនជាតិស្កុតឡែន ជាពិសេសរូបរាងនិងការរចនានៅលើដបទំាងមូលត្រូវបានផ្តោតសំខាន់ទៅនឹងអត្ថន័យនៃ កូនសោរ រួមជាមួយនឹងវត្ថុដំណាងផ្សេងៗរួមមាន រូបស្នែង ផ្កាកូលាប ដាវរាជវង្ស និង ព្រះឆាយាលក្ខណ៍ ដែលជាដង្វាយសំខាន់សម្រាប់ពិធីផងដែរ។

លោក Daren ONG អគ្គនាយកក្រុមហ៊ុន ភើណូដ រីខាដ (ខេមបូដ) បានមានប្រសាសន៍ថា

  លោក Daren ONG

គួរបញ្ជាក់ផងដែរថា Royal Salute 30 ឆ្នាំនឹងមានលក់នៅតាមដេប៉ូចែកចាយរបស់ក្រុមហ៊ុនភើណូដ រីខាដ (ខេមបូដ) ទូរទាំងប្រទេសកម្ពុជា។

ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រៈ​www.royalsalute.com.

អំពី ROYAL SALUTE

ROYAL SALUTE គឺជាស្រាស្កុតវិស្គីដែលត្រូវបានបន្ទំអស់រយៈពេលយ៉ាងតិច 21ឆ្នាំ ដើម្បីជាដង្វាយក្នុងឳកាសគ្រងរាជសម្បត្តិរបស់មហាក្សត្រិយានី Elizabeth ទី2 ជាមួយនឹងការបាញ់នូវកំាភ្លើងចំនួន21ដើមដើម្បីអបអរក្នុងកម្មវិធីគ្រងរាជនេះ។ ទោះបីជា Royal Salute ត្រូវបានផលិតឡើងសម្រាប់អបអរសាទរប្រវត្តិសាស្រ្តរបស់ចក្រភពអង់គ្លេសក្តី តែផលិតផលមួយនេះក៏ត្រូវបានផលិតឡើងសម្រាប់បម្រើឲ្យអ្នកចូលចិត្តវិស្គីនៅក្នុងសម័យទំនើបផងដែរ ជាមួយនឹងការរួមបញ្ចូលគ្នានូវសិល្បៈ ការច្នៃប្រឌិត និងទំរង់នៃការបង្កើតថ្មីនៃផលិតផលនីមួយៗ។​ Royal Salute ក៏បានចូលរួមជាមួយនឹង POLO ដែលជាក្រុមកីឡាដ៏ល្បីល្បាញក្នុងសម័យបច្ចុប្បន្ននេះ។​ Royal Salute បានធ្វើការឧបត្ថម្ភក្នុងកីឡានេះច្រើនជាង 15 ការប្រកួតនៅលើពិភពលោកដែលនៅក្នុងប្រទេស អង់គ្លេស អាមេរិក អាហ្សង់ទីន ចិន និងកូរ៉េ ជាដើម៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]