ប៉ៃលិន៖ តាមរយៈផេកជាផ្លូវការ របស់ ក្រសួងធនធានទឹក និងឧត្តុនិយម បានឲ្យដឹងថា ចាប់តាំងព្រឹកព្រលឹម ដល់វេលាថ្ងៃត្រង់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ភ្លៀងបានធ្លាក់ក្នុងកម្រិតពី (១៥,០-៤៥,៥) មម បណ្តាលឲ្យទឹកស្ទឹង និងអូរមួយចំនួនកើនឡើងពី (០,៣-១,២) ម ។

តែទោះយ៉ាងណាមិញ តាមប្រភពដដែល បានបញ្ជាក់ទៀតថា ថ្វីត្បិតកម្ពស់នេះមានទាន់ដល់កម្រិតប្រកាសអាសន្ននៅឡើយទេ ទោះយ៉ាងណាសូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងអូរ និងស្ទឹង មេត្តាប្រុងប្រយ័ត្នឲ្យបានកម្រិតខ្ពស់ ព្រោះភ្លៀងនៅបន្តធ្លាក់ក្នុងកម្រិតខ្សោយទូទាំងខេត្តនៅឡើយ ៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភព៖ ក្រសួងធនធានទឹក និងឧត្តុនិយម

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]