រដូវមិនទៀង ធ្វើឲ្យស្រីៗយើងពិបាកកំណត់ថាខ្លួនមានផ្ទៃពោះឬអត់ ឬពេលណាដែលមានការបញ្ចេញមេជីវិតញី? ពិតណាស់ វដ្ដរដូវធម្មតារបស់ស្រីៗភាគច្រើនមានរយៈពេល២៨ថ្ងៃ ហើយចំណែកការមករដូវមិនទៀងទាត់ គឺមានរយៈពេលតិចជាង២៤ថ្ងៃ ឬច្រើនជាង៣៨ថ្ងៃ។ យ៉ាងណាមិញ ប្រសិនបើយើងមករដូវមិនទៀង គ្នាយើងអាចសង្កេតមើលសញ្ញានៃការមានផ្ទៃពោះខាងក្រោមនេះ ជំនួសឲ្យការបាត់រដូវ។
សញ្ញាបង្ហាញថាមានផ្ទៃពោះ ចំពោះអ្នកមករដូវមិនទៀង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. ឈាមកកំណើត
ឈាមកកំណើតមិនមានធ្លាក់កំណកឈាម ដូចទៅនឹងការមករដូវធម្មតាឡើយ ហើយឈាមនេះមានសភាពតិចតួច។ ស្របពេលដែលឈាមរដូវមានពណ៌ក្រហម ឈាមកកំណើតមានពណ៌ផ្កាឈូក ឬត្នោត និងធ្លាក់មកត្រឹមតែ១ថ្ងៃ ទៅ៣ថ្ងៃប៉ុណ្ណោះ។
២. ចង្អោរ
ដោយសារតែការប្រែប្រួលអ័រម៉ូន ចង្អោរជារោគសញ្ញាទូទៅបំផុតនៃការពពោះដំបូង ដោយជារឿយៗ អាការៈនេះចាប់ផ្ដើមនៅរយៈពេលពីរសប្ដាហ៍បន្ទាប់ពីការបង្កកំណើត។ កម្រិតជាតិស្ករទាបក្នុងឈាមនៅពេលព្រឹក ច្រើនតែមានប្រតិកម្មជាមួយអ័រម៉ូន ដែលនាំឲ្យមានការចង្អោរញឹកញាប់នៅពេលព្រឹក។
៣. សុដន់ហើម ឬឈឺចាប់
ស្រីៗយើងខ្លះ អាចប្រឈមនឹងផលប៉ះពាល់នៃអ័រម៉ូនពពោះនៅលើសុដន់ ដែលអាចធ្វើឲ្យសុដន់ប្រែទៅជាហើម ឬឈឺចាប់។
៤. អស់កម្លាំង
អំឡុងពេលពពោះដំបូង រាងកាយរបស់យើងនឹងមានការប្រែប្រួល ដើម្បីសម្របខ្លួនទៅនឹងទារកក្នុងផ្ទៃ ដែលកត្តានេះ អាចនាំឲ្យយើងមានអារម្មណ៍អស់កម្លាំង។
រោគសញ្ញាដទៃទៀត
ថ្វីត្បិតតែរោគសញ្ញាមួយចំនួនខាងក្រោម មិនសូវកើតឡើងនៅក្នុងរយៈពេលពីបីសប្ដាហ៍ដំបូងក៏ពិតមែន ប៉ុន្តែរោគសញ្ញាទាំងនេះ អាចនឹងកើតឡើងនៅអំឡុងត្រីមាសទី១៖
- នោមញឹកញាប់
- ប្រែប្រួលអារម្មណ៍
- ឈឺក្បាល
- ឈឺខ្នង
- ប្រែប្រួលចំណង់អាហារ
កត្តាមួយចំនួនបណ្ដាលឲ្យមករដូវមិនទៀង រួមមាន៖
- គ្រប់គ្រងជំងឺទឹកនោមផ្អែមមិនបានល្អ
- វិបត្តិនៃការញ៉ាំអាហារ
- ការប្រើប្រាស់ថ្នាំមួយចំនួន
- ស្រ្តេស
- ជំងឺPolycystic Ovary Syndrome (កើតឡើងដោយសារតែនៅក្នុងរាងកាយមានវិសមភាពនៃអ័រម៉ូនភេទ)
- មិនមានមេជីវិតញី។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]