ភ្នំពេញ៖ នាព្រឹកមិញនេះ ជាមហាជនកិត្តិយសខ្លាំងមែនទែន របស់ ម្ចាស់ពានរង្វាន់ Cambodian Idol រដូវកាលទី៤ លីម តិចម៉េង និងបេក្ខជនកំពូលវគ្គផ្តាច់ព្រ័ត្ត៣នាក់ទៀត រួមមាន ថុល សុភិទិ ស៊ឹម ច័ន្ទពន្លឺ និង នាង ដាវីន ដែលពួកគេបានចូលរួមក្នុងកម្មវិធី បើកការសាងសង់ស្ពានអាកាស ស្ថិតក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ របស់ សម្ដេច នាយករដ្ឋមន្ត្រី តេជោ ហ៊ុនសែន។

ជាមួយគ្នានេះ នៅក្នុងកម្មវិធីនោះ គេក៏សង្គេតឃើញមានវត្តមានតារាៗជើងចាស់ រៀមច្បងជាច្រើនបានចូលរួមកជាច្រើនផងដែរ។ ដោយឡែក មហាជនជាច្រើនបានចាប់អារម្មណ៍ទៅលើកម្លោះសង្ហារបស់ Cambodian Idol ទាំង៤ ដែលមានវត្តមានយ៉ាងស្រស់សង្ហា សមសួន អមនឹងដៃប្រណមជាប់ជានិច្ច ប្រៀបបានបង្ហាញពីអារម្មណ៍ដ៏រំភើបដែលពួកគេមានមហាកិត្តិយសយ៉ាងនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងទៀតនោះគឺ គឺនៅពេលឈរទន្ទឹមគ្នាបែបនេះ លីម តិចម៉េង ថុល សុភិទិ ស៊ឹម ច័ន្ទពន្លឺ និង នាង ដាវីន  រឹតតែធ្វើឲ្យហ្វេនៗ រំជួលចិត្តពីភាពសង្ហាសមសួនរបស់ពួកគឹ មើលទៅទាក់ទាញតែម្ដង រហូតដល់មានអ្នកគាំទ្រជាច្រើនចង់ឃើញពួកគេទាំង៤​ ចាប់ដៃគ្នាបង្កើតជាក្រុមចម្រៀងតែមួយទៀតផង៕

សូមទស្សនារូបភាពខាងក្រោម៖

បេក្ខជន Cambodian Idol ទាំង៤
មាស សុខសោភា និង លីម តិចម៉េង និង ថុល សុភិទិ
បេក្ខជន Cambodian Idol ទាំង៤ និង រៀមច្បង មាស សុខសោភា
បេក្ខជន Cambodian Idol ទាំង៤
@thyda827 My idol @Lim Tichmeng (Jack) ♬ សំឡេងដើម - 𝙺𝙾𝙴𝚄𝚁𝙽 𝙺𝙾𝙴𝚄𝚁𝙽
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]