ថៃ៖ នៅតែជាបញ្ហាដែលទស្សនិកជនជាច្រើន កំពុងតាមដានជុំវិញករណីរបស់ តារាសម្តែងស្រី Pinky Savika បន្ទាប់ពីមានការចោ.ទប្រកាន់ពីបទឆ.បោ.ក ប្រាក់រាប់លានដុល្លារ ដែលជាករណីធ្ង.ន់.ធ្ងរមួយ រហូតធ្វើឲ្យនាងត្រូវបានបដិសេធមិនអនុញ្ញាត ឲ្យនៅក្រៅឃុំ។ 

យ៉ាងណាមិញ ថ្មីៗនេះ តារាស្រី Boom Panada ស្រាប់តែបានបង្ហាញការវិវត្តន៍នៃបញ្ហានេះ តាមរយៈកម្មវិធីមួយ នៅពេលដែលនាងបាននិយាយគ្នាជាមួយនឹង Pinky តាមរយៈមេធាវី ដោយនៅក្នុងនោះដែរ តារាស្រីរូបនេះ បានទម្លាយពាក្យរបស់ Pinky ថា ព័ត៌មានដែលត្រូវបានចេញផ្សាយអំពីខ្លួន រឿងខ្លះនៅតែមិនអាចពន្យល់ដោយខ្លួនឯងបាន និងបាន​សូម​អង្វរឲ្យ​អ្នក​រាល់​គ្នា​ កុំ​ស្តាប់​តែ​ម្ខាង កុំវិនិច្ឆ័យ ព្រោះ​វា​ស្ថិត​នៅ​ក្នុង​ដំណើរ​ការនៃការ​ជំនុំ​ជម្រះ ដែលត្រូវការពេលវេលា ព្រោះដោយសារតែ​ព័ត៌មាន​ត្រូវ​បាន​គេ​បំភ្លៃ​ច្រើន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ Pinky ក៏​បានបន្ថែមទៀតថា នាងចង់រង់ចាំយុត្តិធម៌ ប្រសិនបើពិតជាមានកំហុសមែន នាងនឹងរីករាយចំពោះការស្តីបន្ទោស ខណៈដែលស្ថានភាពផ្លូវចិត្តក៏នៅតែរឹងមាំ។ ហើយចំពោះរឿង​ដែល តារាស្រីរូបនេះ មិន​ចង់​កាត់សក់នោះ នាងបានបញ្ជាក់ថា វាមិនពិតនោះទេ ព្រោះនាងទទួល​បាន​ក្តី​មេត្តា​ពី​អ្នក​គាំទ្រ​ដែល​នៅ​ទី​នោះ៕

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Pinky
Pinky
Pinky
Pinky
Pinky

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]