ភ្នំពេញ៖ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ឯ.ក បានរៀបចំកម្មវិធី “សម្ពោធដាក់អោយដំណើរការជាផ្លូវការឧបករណ៍វាស់ចំណុះស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ដែលទទួលស្វាគមន៍យ៉ាងកក់ក្តៅដោយលោកជំទាវ ខៀវ សស៊ីលៀប ស្ថាបនិកា និងអគ្គនាយិកាក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស និងអ្នកគ្រប់គ្រងជាន់ខ្ពស់ ព្រមជាមួយការចូលរួមពីមន្ត្រី នៃអគ្គនាយកដ្ឋានពន្ធដារ និងភ្ញៀវកិត្តយសជាច្រើនរូបផងដែរ។



ការរៀបចំកម្មវិធីនេះឡើងក្នុងន័យចូលរួមអនុវត្តន៍ការដាក់ឲ្យប្រើប្រាស់ឧបករណ៍វាស់ចំណុះស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា យោងតាមប្រកាសលេខ ០១០ សហរ.ប្រក ស្តីពីកាតព្វកិច្ចដាក់ឧបករណ៍វាស់ចំណុះស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា របស់សហគ្រាសក្នុងស្រុកដែលចេញដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ឯ.ក បានស្ម័គ្រចិត្តធ្វើការតម្លើងឧបករណ៍វាស់ចំណុះស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា ចាប់តាំងពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ គឺជាក្រុមហ៊ុនគំរូក្នុងចំណោមក្រុមហ៊ុនផ្សេងៗទៀត ដែលបានស្ម័គ្រចិត្តចូលរួមក្នុងការតម្លើង។


លោក Chas GESCHKE អគ្គនាយកនៃក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បានមានប្រសាសន៍ថា៖

ស្ថិតក្នុងពិធីសន្និសិទកាសែតលោកជំទាវ ខៀវ សស៊ីលៀប ស្ថាបនិកា និងអគ្គនាយិកា ក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បានមានប្រសាសន៍ថា៖
ឆ្លៀតក្នុងឱកាសនេះផងដែរ លោកជំទាវ ខៀវ សស៊ីលៀប បានចែករំលែកដែរថា៖

យ៉ាងណាមិញការដែលបង្កើតក្រុមហ៊ុននេះឡើង គឺនាងខ្ញុំបានគិតគូរយ៉ាងលំអិត និងច្បាស់លាស់ ក្នុងគោលដៅរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការ ពង្រីកវិស័យឧស្សហកម្មនៅកម្ពុជា ជាពិសេសគឺបង្កើនការផលិតក្នុងស្រុកឲ្យកាន់តែរីកចំរើន ក៏ដូចជាគោលបំណងចំបងរបស់នាងខខ្ញុំគឺចង់ចូលរួមចំណែកក្នុងការបង្កើតការងារដល់កូនខ្មែរឲ្យកាន់ច្រើន។
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តម គង់ វិបុល តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ធ្វើការនាំយក និងប្រគល់ជូនលិខិតសសើរដល់ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ដែលជាក្រុមហ៊ុនគំរូមួយក្នុងស្រុក ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈការស្ម័គ្រចិត្តធ្វើការតម្លើងឧបករណ៍វាស់ចំណុះស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា។



ក្នុងនោះផងដែរ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានមានប្រសាសន៍ថា៖

ឯកឧត្តម គង់ វិបុល បានគូសបញ្ជាក់ថា ការបំពេញកាតព្វកិច្ចនេះ បានឆ្លុះបញ្ចាំងអំពីអភិបាលកិច្ចសាជីវកម្មដ៏ល្អប្រសើររបស់ក្រុមហ៊ុនផ្ទាល់ និងជាគំរូល្អសម្រាប់សហគ្រាសដទៃទៀត ក្នុងវិស័យផលិតស្រាបៀរ និងភេជ្ជៈគ្មានជាតិសុរានៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម គង់ វិបុល ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ជូនចំពោះក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ឯ.ក ដែលជាក្រុមហ៊ុនផលិតស្រាបៀរក្នុងស្រុកវិនិយោគដោយជនជាតិខ្មែរ ដែលបានកៀរគរទុនវិនិយោគក្នុងស្រុកមកវិនិយោគដើម្បីសាងសង់ និងរៀបចំដំណើរការផលិតស្រាបៀររបស់ខ្លួនក្នុងអំឡុងពេលដ៏លំបាកនៃការរីករាលដាលជំងឺកូវីដ១៩ ដោយមិនរាថយ បានសម្ពោធដាក់ឲ្យដំណើរការឧបករណ៍វាស់ចំណុះស្រាបៀរ នៅគ្រប់ខ្សែច្រវាក់ផលិតកម្ម។ លើសពីនេះឯកឧត្តម គង់ វិបុល ក៏បានកោតសរសើរផងដែរ ចំពោះទំនើបកម្មន័យក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ឯ.ក ក៏ដូចជាគុណភាពខ្ពស់ ស្រាបៀរហនុមានដែលក្រុមហ៊ុនបានផលិត និងចែកចាយលើទីផ្សារនាពេលកន្លងទៅនេះ។

ឯកឧត្តម គង់ វិបុល បានបន្ដទៀតថា ពិតណាស់ការចូលរួមសហការអនុវត្តយន្តការនេះ មិនត្រឹមតែបានឆ្លុះបញ្ចាំង អំពីអភិបាលកិច្ចសាជីវកម្ម (Corporate Governance) ដ៏ល្អប្រសើររបស់ក្រុមហ៊ុនផ្ទាល់ និងជាគំរូល្អ សម្រាប់សហគ្រាសដ៍ទៃទៀតក្នុងវិស័យដូចគ្នានេះ ក៏ដូចសហគ្រាសទូទៅ និងជាការរួមចំណែកមិនអាចខ្វះបានពីវិស័យឯកជន ដែលជាដៃគូដ៏សំខាន់របស់រដ្ឋ និងជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍ និងរីកលូតលាស់នៃសេដ្ឋកិច្ចកម្ពុជា។

ទន្ទឹមនឹងនេះផងដែរ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បានធ្វើបទបង្ហាញនូវខ្សែសង្វាក់ផលិតកម្មរបស់ខ្លួនជូនដល់ គណៈអធីបតី និងភ្ញៀវកិត្តិយសបានទស្សនា។ ចំណុចពិសេសដែលធ្វើអោយស្រាបៀរ ហនុមាន ពិតជាមានភាពវិសេសវិសាល គឺរសជាតិឈានមុខរបស់ស្រាបៀរ ហនុមាន ដែលត្រូវបានផលិតយ៉ាងសម្រិតសម្រាំង ស្របតាមស្តង់ដារអន្តរជាតិ ដោយអ្នកផលិតស្រាបៀរដែលមានបទពិសោធន៍ និងជំនាញច្បាស់លាស់លំដាប់ពិភពលោក។
ភ្ញៀវកិតិ្តយសដែលមានវត្តមាននៅទីនោះ បានធ្វើការកោតសរសើរចំពោះទំនើបកម្ម និងភាពសម្រិតសម្រាំងយ៉ាង ល្អឥតខ្ចោះនៃការផលិតស្រាបៀរ ហនុមាន ដែលរាប់ចាប់តាំងពីការជ្រើសរើសគ្រឿងផ្សំរហូតដល់ការវេចខ្ចប់ ផលិតផលសម្រេច ដោយបានឆ្លងកាត់នូវដំណាក់កាលផលិត ក៏ដូចជាការពិសោធន៍ត្រឹមត្រូវតាមបទដ្ឋានស្តង់ដារ ដើម្បីធានាបាននូវគុណភាពមុននឹងចែកចាយទៅលើទីផ្សារ៕






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]