បរទេស៖ ថ្មីៗនេះ ហ្វេនៗជាច្រើនកំពុងតែចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើទំនាក់ទំនងស្នេហារបស់ តារាសម្ដែង លោក Leonardo DiCaprio បន្ទាប់ពីមានប្រភពជាច្រើន បានលើកឡើងពីការបែ.កបា.ក់គ្នា ជាមួយនឹងគូស្នេហ៍វ័យ ២៥ឆ្នាំ ។

យ៉ាងណាមិញ ដោយសារតែបែបនេះហើយ បានធ្វើឲ្យ រឿងរ៉ាវប្រវត្តិស្នេហារបស់តារាប្រុសរូបនេះ កាលពីមុនៗនោះ ក៏ត្រូវបានយកចិត្តទុកដាក់ភ្លាមៗ នៅពេលដែលគ្រប់គ្នាបានដឹងថា រូបលោកតែងតែមានទំនាក់ទំនងនឹងនារីវ័យក្មេងៗ ហើយអាយុមិនលើសពី ២៥ ឆ្នាំឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរមានដូចជា៖

១. តារាម៉ូដែល Gisele Bundchen

Gisele និង Leonardo បានណាត់ជួបគ្នាប្រហែល ៥ ឆ្នាំ ពីឆ្នាំ ១៩៩៩ ដល់ឆ្នាំ ២០០៤ ដែលនៅពេលនោះ នាងទើបមានអាយុ ១៨ ឆ្នាំ ហើយបានបែ.កគ្នានៅអាយុ ២៣ ឆ្នាំ។ 

Leonardo និង Gisele

២. តារាម៉ូដែល Bar Refaeli

តារាម៉ូដែល Bar Refaeli ក៏បានមានទំនាក់ទំនងស្នេហា ជាមួយនឹងលោក Leonardo អស់រយៈពេល ៥ ឆ្នាំដូចគ្នា គឺចាប់ពីឆ្នាំ ២០០៥ ដល់ឆ្នាំ ២០១០។ តែ ទំនាក់ទំនងរបស់អ្នកទាំងពីរ បានបញ្ចប់នៅពេលដែលតារាម៉ូដែលស្រីរូបនេះ មានអាយុ ២៥ ឆ្នាំ។

Leonardo និង​ Bar Refaeli

៣. តារាសម្តែងស្រី Blake Lively 

ក្នុងឆ្នាំ ២០១១ នៅពេលដែលមានអាយុ ២៣ ឆ្នាំ តារាស្រី Blake Lively និង Leo មានទំនាក់ទំនងស្នេហាជាមួយគ្នា ខណៈដែលបាន​ចែក​ផ្លូវ​គ្នា​ ក្រោយ​ពីស្រលាញ់​គ្នា​បាន​ប្រមាណ​៥​ខែ។

Leonardo និង Blake Lively

៤. តារាស្រី Erin Heatherton

ក្នុងឆ្នាំ ២០១២ តារាម៉ូដែលស្រីរូបនេះ បានទាក់ទាញការចាប់អារម្មណ៍នៅពេល ដើរចាប់ដៃជាមួយ Leonardo ដែលពេលនោះ នាងមានអាយុ ២២ ឆ្នាំ ហើយ​ទំនាក់ទំនងរបស់​ពួក​គេ​ គឺមាន​រយៈពេល​ប្រហែល​១០​ខែ តែប៉ុណ្ណោះ។ 

Leonardo និង Erin

៥. តារាម៉ូដែល Toni Garrn

ទំនាក់ទំនងមួយនេះជាមួយនឹងលោក Leonardo ត្រូវបានគេឃើញជាលើកដំបូង នៅមហោស្រពភាពយន្ត Cannes ឆ្នាំ ២០១៣ និងបានបង្ហាញពីភាពផ្អែមល្ហែមជាញឹកញាប់។ តែទោះជាយ៉ាងណាក៏ដោយ ស្នេហានេះបានបញ្ចប់ភ្លាមៗបន្ទាប់ពីមួយឆ្នាំ នៅពេលដែល Toni Garrn មានអាយុ ២២ ឆ្នាំ។

Leonardo និង Toni

៦. តារាសម្ដែង និងជាតារាម៉ូដែល Kelly Rohrbach

តារាស្រី Kelly Rohrbach និងលោក Leonardo បានមានទំនាក់ទំនងជាមួយគ្នា ពីខែមិថុនា ដល់ខែធ្នូ ឆ្នាំ ២០១៥ នៅពេលដែល Kelly Rohrbach មានអាយុ ២៥ ឆ្នាំ។ 

Leonardo និង Kelly

៧. តារាម៉ូដែល Nina Agdal

នាង Nina Agdal ដែលជាតារាម៉ូដែលម្នាក់មានអាយុតិចជាង Leonardo រហូតដល់ទៅ ១៧ឆ្នាំ តែទំនាក់ទំនងមួយនេះ បានបែ.ក.បា.ក់គ្នានៅឆ្នាំ ២០១៧ នៅពេលដែល Nina មានអាយុ ២៥ ឆ្នាំ។

Leonardo និង Nina

៨. តារាម៉ូដែល Camila Morrone

ចុងក្រោយ ចាប់់តាំងពី ឆ្នាំ ២០១៧  Leonardo DiCaprio និងនាង Camila Morrone បានមានទំនាក់ទំនងនឹងគ្នារយៈពេល ៥ ឆ្នាំ តែថ្មីៗនេះ ក្នុងពេលដែលនាង Camila មានវ័យ​២៥ឆ្នាំ ទំនាក់ទំនងរបស់អ្នកទាំងពីរ បែរជាត្រូវបានគេលើកឡើងពីការបែ.កបា.ក់គ្នា ដែលធ្វើឲ្យហ្វេនៗជាច្រើនមានការសោកស្ដាយចំពោះអ្នកទាំងពីរ៕

Leonardo និងគូស្នេហ៍

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]