ភ្នំពេញ៖ តាមរយៈកាលចេញផ្សាយ ក្រសួងព័ត៌មាន បានចុះផ្សាយ រាយការណ៍មកថា គិតត្រឹមពេល ៨ ខែ ឆ្នាំ ២០២២ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលពន្ធបានចំនួន ២៥០០ លានដុល្លារសហរដ្ឋអាមេរិក ដោយតួលេខនេះ មានការកើនឡើងបើធៀបនឹងរយ:ពេលដូចគ្នាឆ្នាំ ២០២១។
ក្នុងឱកាសថ្លែងដែល ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋា ភិបាល ទទួលបន្ទុកជាអគ្គ នាយក នៃអគ្គនាយកដ្ឋានពន្ធដារ មានប្រសាសនិ៍ ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ឧបករណ៍វាស់ចំណុះ ស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា កាលពីថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២២។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទៀតសោត ឯកឧត្តម គង់ វិបុល បានបញ្ជាក់ថា ការប្រមូលពន្ធឆ្នាំនេះ មានភាពល្អប្រសើរ និងលើសពីផែនការ រហូតបានចំនួនជាង ៣០០០ លានដុល្លារអាមេរិក បន្ទាប់ពីនៅ ក្នុងច្បាប់ថវិកាជាតិដែលបានកំណត់ត្រឹមតែ ២៨០០ លានដុល្លារក្នុងឆ្នាំ។
បន្ថែមពីនេះ ឯកឧត្តម ក៏បានលើកឡើងថា ការប្រមូលពន្ធលើសផែនការនេះ គឺដោយ សារអនុវត្ដតាមយុទ្ធសាស្រ្ដរបស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីធ្វើកំណែទម្រង់ប្រព័ន្ធពន្ធដារសម្រាប់បង្កលក្ខណ: ងាយស្រួលចំពោះការបង់ពន្ធមានប្រសិទ្ធភាពខ្ពស់ និងតម្លាភាព១០០ភាគរយ ជាមួយនឹងការកំណែទម្រង់ផ្នែកប្រព័ន្ធពន្ធដារនេះ គឺជាង៩០ ភាគរយ ក្នុងចំណាត់ថ្នាក់លេខ១ ដែលឈានមុខគេក្នុងវិស័យផ្សេង ៗ ផងដែរ៕
ប្រភព៖ ក្រសួងព័ត៌មាន
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]