រាជធានីភ្នំពេញ ៖ មហាជនភាគច្រើនប្រាកដជាស្គាល់ លោក ហេង វិសាល ដែលដំបូងឡើយត្រឹមជា Youtuber ប៉ុណ្ណោះ តែដោយសារទេពកោសល្យ និងរូបសម្រស់ដូចតារាកូរ៉េ ថែមទៀតនោះ ​រូបលោកអាចទាញយកទីផ្សារការងារ ថតស្បតនិងផ្សព្វផ្សាយនានា រហូតវិវត្តន៍ប្រជាប្រិយភាព មិនចាញ់តារាប៉ុន្មានឡើយ។

តួយ៉ាង តារាប្រុសរូបនេះ ក៏បានក្លាយជាគម្រូរបស់ហ្វេនៗជាច្រើន អាយុទើបតែ២០ក្រាស់ប៉ុណ្ណោះទេ រូបលោកមានលទ្ធភាព ទិញដី រថយន្តនិងផ្ទះវីឡាធំស្កឹមស្កៃ កែប្រែវាសនានិងជីវភាព របស់គ្រួសារបានដូចមេឃដី ផ្តើមចេញពីគ្រួសារមានបញ្ហាសេដ្ឋកិច្ច តែពេលនេះរូបលោក ធ្វើឲ្យគេឯងចំហមាត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនតែប៉ុណ្ណោះ ថ្មីៗនេះ រូបលោកបានទិញកាដូកាបូបយីហ៊ោល្បី LV ឲ្យអ្នកម្តាយ តម្លៃដល់ទៅ៣ពាន់ដុល្លារឯណោះ ដែលជារឿយៗគេតែងឃើញរូបលោក កាដូឲ្យអ្នកម្តាយជាហូរហែ មានទាំងគ្រឿងពេជ្រមានតម្លៃ ធ្វើឲ្យអ្នកម្តាយរំភើបជាខ្លាំង៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

តារាប្រុស ហេង វិសាល 
តារាប្រុស ហេង វិសាល 
តារាប្រុស ហេង វិសាល 
តារាប្រុស ហេង វិសាល និងអ្នកម៉ាក់
តារាប្រុស ហេង វិសាល និងអ្នកម៉ាក់
អ្នកម៉ាក់តារាប្រុស ហេង វិសាល
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]