រាជធានីភ្នំពេញ ៖ ស្រទាប់យុវវ័យភាគច្រើន ប្រាកដជាបានស្គាល់ លោក ហេង វិសាល និងកញ្ញា ជា ស្រីនា ជាក់ជាមិនខាន ដែលអ្នកទាំងពីរសុទ្ធតែជា Youtuber វិវត្តន៍ខ្លួនក្លាយជាតារាល្បីវ័យក្មេង ទទួលបានប្រជាប្រិយភាពពីមហាជនមិនធម្មតាឡើយ។
យ៉ាងណាមិញ តាំងពីបានរួមការងារជាមួយគ្នាកាន់តែញឹកឡើងៗនោះ ស្រាប់តែហ្វេនៗនាំគ្នាផ្គូផ្គងឲ្យអ្នកទាំងពីរ ក្លាយជាគូស្នេហ៍ក្នុងជីវិតពិត ដោយសារតែ សុទ្ធតែជាក្មេងៗដែលពូកែទាំងការរកស៊ី និងធ្វើការ មើលទៅពិតជាសាកសមនឹងគ្នាខ្លាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាពិសេស ហ្វេនៗសង្ស័យមិនយូរមិនឆាប់នឹងទទួលដំណឹងល្អ ខណៈថ្មីៗនេះ តារាប្រុស ហេង វិសាល ទិញកាបូបLVកាដូឲ្យអ្នកម្តាយ មានម៉ូតដូចគ្នាបះដាក់នឹង កាបូបដែលតារាស្រី ជា ស្រីនា បានទិញកាដូឲ្យអ្នកម៉ាក់ មុនទៅទទួលសញ្ញាប័ត្រនៅសហរដ្ឋអាមេរិក ជាងនេះទៅទៀត ក្នុងវីដេអូរបស់លោក ហេង វិសាល បានបង្ហើបថា ការទិញកាដូតម្លៃ៣ពាន់ដុល្លារឲ្យអ្នកម្តាយនេះ រូបលោកមានគម្រោងអ្វីមួយហើយ ជាហេតុធ្វើឲ្យហ្វេនៗកាន់តែជ្រួលច្របល់ កាបូបយីហ៊ោល្បីៗមានច្រើន មានពណ៌ជម្រើសច្រើន ហេតុអ្វីត្រូវចាំបាច់រើសចំពណ៌ដូចគ្នា ម៉ូតដូចគ្នាយ៉ាងដូច្នេះទៅវិញ ខណៈរូបលោកក៏ដឹងច្បាស់ថា ម្តាយនិយមកាបូបពណ៌ខ្មៅច្រើនជាង អាចទេអ្នកទាំងពីរនឹងមានដំណឹងល្អឆាប់ៗនេះ ព្រោះសម័យឥលូវ ពេលមានពិធីមង្គលនិយម ការស្លៀកពាក់និងកាន់កាបូបដូចៗគ្នា ជាលក្ខណៈគ្រួសារណាស់៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]