ភ្នំពេញ៖​ OPPO ជាម៉ាកទូរស័ព្ទល្បីមួយក្នុងប្រទេសកម្ពុជា ជាពិសេសសម្រាប់អ្នកចូលចិត្តវិស័យស្មាតហ្វូនពិតជាមានអារម្មណ៍រំភើបជាមួយស្មាតហ្វូនថ្នាក់កណ្តាល​គឺត្រកូល Reno Series ដែលពោរពេញគុណភាពខ្ពស់ជាមួយការរចនាបែបយុវវ័យ និងទាន់សម័យកាលបំផុត ព្រមទាំងមានតម្លៃសមរម្យ។ ថ្មីៗនេះ​ OPPO បានប្រកាសនូវស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួន OPPO Reno8 Series ចំនួន 3 ម៉ូដែល Reno8 $359 | Reno8 Z 5G $429 | Reno8 5G $569។

សម្រាប់ Reno8 5G ជាស្មាតហ្វូនដែលមានតម្លៃខ្ពស់ជាងគេបន្តិចនៅក្នុង Reno8 Series នេះក៏ព្រោះតែសមត្ថភាពកំពូល ប្រព័ន្ធកាមេរ៉ាកំពូល ម៉ាស៊ីនដំណើរការកំពូល និងការផ្លាស់ប្តូរគុណសម្បត្តិពិសេសៗជាច្រើនទៀត ដែលសមត្ថភាពកំពូលៗទាំងនេះភាគច្រើនឃើញបំពាក់តែនៅលើស្មាតហ្វូនតម្លៃខ្ទង់ពាន់ដុល្លារតែប៉ុណ្ណោះ។ ហើយវាត្រូវបានគេរំពឹងទុកខ្ពស់ជាស្មាតហ្វូនដែលលក់ដាច់ខ្លាំង និងផ្ទុះកក្រើកទីផ្សារយ៉ាងខ្លាំង។ នៅថ្ងៃទី1 កញ្ញា 2022 OPPO Reno8 5G បានធ្លាក់ទៅដល់ដៃម្ចាស់ហើយ បន្ទាប់ពីរង់ចាំយ៉ាងអន្ទះសារចង់ប៉ះ ចង់កាន់ និងចង់ប្រើមុនគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងឆ្នាំនេះ OPPO Reno8 5G ត្រូវបានយកចិត្តទុកដាក់ និងកែសម្រួលយ៉ាងល្អិតល្អន់តាំងពីរូបរាង សមត្ថភាព និងដំណើរការផ្សេងៗ ដើម្បីឲ្យវាកាន់តែក្លាយជាស្មាតហ្វូនល្អប្រសើរ និងទាក់ទាញដល់អ្នកប្រើប្រាស់បំផុត។ ដូចនេះតើមានអ្វីថ្មីនៅក្នុង Reno8 5G? ក្នុងនាមខ្ញុំជាអ្នកសារព័ត៌មាន និងចូលចិត្តផ្នែកវិស័យបច្ចេកវិទ្យាថ្ងៃនេះសូមលើកយក Reno8 5G មកជជែក និងស្វែងយល់ពីមុខងារពិសេសៗអំពីស្មាតហ្វូនមួយនេះឲ្យកាន់តែច្បាស់ ៖

ការរចនាបថ គឺជាចំណុចសំខាន់ដ៏ធំ និងដំបូងបង្អស់ដែលអ្នកអាចមានអារម្មណ៍ភ្លាមៗនៅពេលដែលចាប់កាន់ OPPO Reno8 5G នៅក្នុងដៃ។ តួខ្លួនខាងក្រោយបានគ្របដណ្តប់ដោយពណ៌ចែងចាំងទាក់ភ្នែកជាមួយនឹងជម្រើស 2 ពណ៌ Shimmer Gold (ពណ៌មាសប្រណីត) និង Shimmer Black (ពណ៌ខ្មៅ) ជាមួយរចនាបថបែប OPPO Glow  ផ្ទៃខ្នងក្រោយគ្រើមតែផ្តល់នូវអារម្មណ៍រលោង មិនឆក់ជាប់ស្នាមមម្រាមដៃ។ ជាពិសេសស្រទាប់ផ្ទៃខ្នងក្រោយនិងបណ្តុំកាមេរ៉ាគ្មានស្នាមថ្នេរ គ្មានចំណុចទើស និងមិនជាប់ធូលីតាមស៊ុមកាមេរ៉ាឡើយ។

Reno8 5G បំពាក់មកនូវអេក្រង់់ទម្លុះ 6.4អ៊ីង ប្រភេទ AMOLED 90Hz មិនតូចមិនធំពេក ជំនាន់ចុងក្រោយបង្អស់កម្រិត FHD+ អាចការពារសុខភាពភ្នែក និងធ្វើឲ្យការបង្ហាញកាន់តែស្រឡះ ជួយការពារភ្នែកពីពន្លឺពណ៌ខៀវជាមួយពណ៌នៃរូបភាពម៉ត់ច្បាស់បែបធម្មជាតិដែលទទួលស្គាល់ដោយ SGS។

Reno8 5G បំពាក់ដោយកាមេរ៉ាក្រោយចំនួន 3 គ្រាប់រួមមាន 50MP (កាមេរ៉ាមេ)​ + 8MP (កាមេរ៉ាពង្រីកមុំ) + 2MP (ម៉ាក្រូ) ចំណែកកាមេរ៉ាមុខទំហំ 32MP មានសមត្ថភាពបង្ហាញកម្រិតពណ៌ច្បាស់ និងស្រស់ស្អាត។ អ្វីដែលអស្ចារ្យនិងវិសេសវិសាលបំផុតគឺស្មាតហ្វូននេះបានបំពាក់នូវសេនស័រកំពូល 2 គ្រាប់ពី SONY គឺ IMX 766 (កាមេរ៉ាក្រោយ) និង IMX709 (កាមេរ៉ាមុខ) ដែលមានសមត្ថភាពខ្លាំងកាត់បន្ថយគ្រាប់ល្អិត និងធ្វើឲ្យរូបភាពភ្លឺច្បាស់គ្រប់ចំណុច និងស្រស់ថ្លាគ្រប់វេលាទោះស្ថិតក្នុងកម្រិតពន្លឺងងឹតបែបណាក៏ដោយ។

សមត្ថភាពកំពូលនៃកម្លាំងម៉ាស៊ីន Reno8 5G បំពាក់បន្ទះឈីបកំពូល Dimensity 1300 | 5G ដែលបន្ទះឈីបកំពូលបែបនេះភាគច្រើនមានតែនៅលើស្មាតហ្វូនថ្លៃៗខ្ទង់រាប់ពាន់ដុល្លារ។ ចំណែក RAM 8GB (+5GB) សរុប 13GB + ROM256GB កម្លាំងម៉ាស៊ីនធំបែបនេះគ្មានភាពរអាក់រអួលទោះឆ្លាស់កម្មវិធីទៅមកក៏នៅតែរហ័ស ឯអង្គចងចាំធំបែបនេះទោះប្រើច្រើនឆ្នាំក៏មិនបារម្ភរឿងទំហំផ្ទុកដែរ។

Reno8 5G មានថាមពលថ្មទំហំ 4500mAh ទោះបីមិនធំពេកក៏ដោយប៉ុន្តែវាគ្រប់គ្រាន់សម្រាប់អ្នកប្រើប្រាស់ពេញមួយថ្ងៃ ទាំងការអូសលេង Facebook, TikTok និងមើលវីដេអូដោយមិនខ្លាចរឿងអស់ថ្ម។ លើសពីនេះវាបានបំពាក់ជាមួយបច្ចេកវិទ្យាសាកថ្មលឿន 80W SUPERVOOC សាកត្រឹម 5 នាទីអាចលេងហ្គេម 2 ម៉ោង។ សាកពេញ 100% ចំណាយពេលត្រឹម 30 នាទីតែប៉ុណ្ណោះ។

អ្វីដែលរង់ចាំបានមកដល់ហើយ… គ្រប់ចំណុចសុទ្ធតែកំពូលពី OPPO Reno8 5G តម្លៃ $569 មានលក់ហើយ! លោកអ្នកអាចរកទិញបានចាប់ពីថ្ងៃនេះតទៅជាមួយនឹងការថែមជូន៖ កាតាបស្ពាយ​ (តម្លៃ $19) និងស៊ីមស្មាតលេខពិសេស Bronze (តម្លៃ $54) ភ្ជាប់គម្រោង SurfLikeCrazy រយៈពេល 4ខែ រហូតដល់ថ្ងៃទី 08 ខែកញ្ញា ឆ្នាំ2022 នៅតាមបណ្តាហាងលក់ទូរស័ព្ទនានា។

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមចូលទៅក្នុងផេគហ្វ៊េសប៊ុកផ្លូវការរបស់ OPPO

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]