ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក លើគេហទំព័រ បានគេរាយការណ៍មកថា នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ មន្រ្តីនគរបាលនៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចាប់ផ្តើមអនុវត្តន៍ ការដកពិន្ទុបណ្ណបើកបរ នៅតាមគោលដៅសំខាន់ ៗ ជាច្រើនក្នុងរាជធានីភ្នំពេញ។
ជាមួយនឹង ក្នុងដំណាក់កាលសាកល្បងលោក អនុសេនីយ៍ឯក សេង សុផាត បានឲ្យដឹងថា បើតាមការសង្កេតរបស់លោក គោលដៅស្តុបបេកាសេ (ស្តុបអគារកាណាឌីយ៉ា) អ្នកបើកបរមួយចំនួន ល្មើសទៅនឹងភ្លើងសញ្ញាចរាចរណ៍ ត្រូវបានមន្រ្តីនគរបាលដកចំនួន៣ពិន្ទុ ក្នុងបណ្ណបើកបរ ខណៈដែលបណ្ណបើកបរមានពិន្ទុពេញសរុបចំនួន១២ពិន្ទុ បែបនេះ ធ្វើអោយគាត់នៅសល់តែ៩ពិន្ទុ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ទៅថ្ងៃមុខ បើសិនជាអ្នកបើកបរ បន្តល្មើសច្បាប់ចរាចរណ៍មិនរាងចាល នោះ មន្រ្តីនគរបាលនឹងដកពិន្ទុជាបន្តបន្ទាប់រហូតដល់អស់ ដែលបណ្ណបើកបរនោះទុកជាមោឃៈ។
ទៀតសោត បន្ថែមពីនេះទៅទៀត បានបន្តថា ក្នុងការអនុវត្តសាកល្បងនេះ គឺជាការដកពិន្ទុពិតប្រាកដ ដែលជាការចាប់ផ្តើមពង្រឹងការគោរពច្បាប់ចរាចរណ៍របស់អ្នកបើកបរ បន្ថែមទៅនឹងការពិន័យអន្តរការណ៍។
គួររំលឹកផងដែរថា នៅរាជធានីភ្នំពេញ ការអនុវត្តនីតិវិធីនៃការដកពិន្ទុបណ្ណបើកបរ គឺធ្វើឡើងព្រម ៗ គ្នា នៅ ២១ គោលដៅ ចំណែក បទល្មើសនៃការដកពិន្ទុ គឺមានដកចាប់ពី១-៦ពិន្ទុ អាស្រ័យទៅតាមប្រភេទបទល្មើស៕
ប្រភព៖ ទទក
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]