រាជធានីភ្នំពេញ ៖ ពិតណាស់ តារាសម្តែង ទេព កញ្ញា ជាតារាស្រីកំពុងទទួលសម្លេងគាំទ្រពីទស្សនិកជនច្រើន ជាមួយនឹងសមត្ថភាពសម្តែងយ៉ាងល្អ បូករួមនឹងរូបសម្រស់ ដូចបវរកញ្ញាទៀតនោះ ជាហេតុធ្វើឲ្យរូបនាងទទួលបានការគាំទ្រយ៉ាងខ្លាំង។
យ៉ាងណាមិញ ក្រោយដឹកដៃគូស្នេហ៍ជាអនិកជនចូលរោងក្នុងថ្ងៃភ្ជាប់ពាក្យ កាលពីចុងខែមីនាកន្លងទៅ ពេលនេះ រូបនាងបង្ហាញរូបភាពពពោះកូនដំបូង នៅតែស្រស់ស្អាត គ្មានប្រែប្រួលសូម្បីបន្តិច។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះ តារាស្រី ទេព កញ្ញា បញ្ជាក់ថា ពេលនេះរូបនាងកំពុងពពោះជិតគ្រប់ខែហើយ ដោយកូនដំបូងជាកូនស្រី និងសម្រេចសម្រាលនៅខ្មែរ ដោយសារតែ ស្វាមីក៏ត្រូវបានត្រឡប់មកពីសហរដ្ឋអាមេរិក ដើម្បីត្រៀមមើលថែរូបនាងនិងកូនរួចរាល់ទៅហើយ ទៀតសោត រូបនាងក៏បង្ហើបថា ក្រោយសម្រាលកូនបាន១ឆ្នាំ នាឆ្នាំក្រោយនេះ រូបនាងនឹងចាកចេញទៅរស់នៅជាមួយស្វាមីលើទឹកដីថ្មី ហើយក៏មានគម្រោងនឹងរៀបការនៅទីនោះផងដែរ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]