ភ្នំពេញ៖ សេវេន អ៊ីឡេវេន បើកបម្រើសេវាកម្មនៅកម្ពុជាគម្រប់ ១ឆ្នាំ បានទទួលការឆ្លើយតបពីអតិថិជនយ៉ាងល្អ ផ្តោតសំខាន់លើចំណុចលេចធ្លោ នៃផលិតផលច្រើនប្រភេទស្របតាមតម្រូវការ សេវាកម្មដែលមានភាពពិសេស ដោយឡែកបង្កើតបានការពេញចិត្ត តាមទស្សនៈ « យើងប្រាថ្នាស្នាមញញឹមចេញពីអតិថិជន ដោយក្រុមការងារដែលមានក្តីសុខ» បង្កើតការងារ បង្កើតចំណូលដល់ប្រជាជននៅតាមមូលដ្ឋាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក ឆៃរ៉ូត ធិវ៉ាត់ម៉ាន់ចារ៉ឺន នាយកគ្រប់គ្រង អន្តរជាតិ ក្រុមហ៊ុន ស៊ីភី អល ចំកាត់ ជាថ្នាក់ដឹកនាំ សេវេន អ៊ីឡេវេន ខេមបូឌា មានប្រសាសន៍ថា៖

លោក ឆៃរ៉ូត មានប្រសាសន៍ដូច្នេះ។ 

លោក ឆៃរ៉ូត ធិវ៉ាត់ម៉ាន់ចារ៉ឺន នាយកគ្រប់គ្រង អន្តរជាតិ ក្រុមហ៊ុន ស៊ីភី អល ចំកាត់

សម្រាប់ទិសដៅដំណើរការធុរកិច្ចនៅកម្ពុជា នៅតែបន្តប្រកាន់ខ្ជាប់តម្លៃដែលផ្តល់ ៣អត្ថប្រយោជន៍ នៃបណ្តាក្រុមហ៊ុនក្នុង ចារ៉ឺនភោគផាន់គ្រុប គឺការបង្កើតប្រយោជន៍ដល់ប្រទេសជាតិ ប្រជាជន និងអង្គភាព ដែលដូចគ្នាជាមួយអ្វីដែល ស៊ីភី អល ប្រកាន់ខ្ជាប់ជាត្រីវិស័យក្នុងប្រទេសថៃ ជាពិសេស សេវេន អ៊ីឡេវេន ដែលមានចេតនារម្មណ៍រីកលូតលាស់ ទន្ទឹមគ្នានឹងសហគមន៍ ព្រមទាំងសង្គម ផ្តល់ជូនផលិតផលនិងសេវាកម្មគុណភាព ស្របតាមតម្រូវការ បង្កើតស្នាមញញឹមដល់គ្រប់ៗគ្នា។ 

លោក ឆៃរ៉ូត​ មានប្រសាសន៍បន្ថែម ។



សូមរំលឹកផងដែរ ស៊ីភី អល (ខេមបូឌា) ឯ.ក  ដែលជាបុត្រសម្ព័ន្ធមិនផ្ទាល់នៃក្រុមហ៊ុន ស៊ីភី អល ចំកាត់ បានទទួលសិទ្ធិក្នុងការរៀបចំ និងដំណើរការហាង សេវេន អ៊ីឡេវេន ក្នុងប្រទេសកម្ពុជា រយៈពេល ៣០ឆ្នាំ ព្រមទាំងអាចពន្យារកិច្ចសន្យាបាន ២លើកបន្ថែមទៀត ក្នុងមួយលើក ២០ឆ្នាំ ដែលសាខាដំបូងបានបើកដំណើរការនៅថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២១។ 

ក្នុងឱកាសគម្រប់ខួប ១ ឆ្នាំនៃ សេវេន អ៊ីឡេវេន ខេមបូឌា  សេវេន អ៊ីឡេវេន មានប្រូម៉ូសិនពិសេស នៅគ្រប់សាខា ចាប់ពីថ្ងៃ ១ - ៣០ ខែកញ្ញា ឆ្នាំ ២០២២ ឬរហូតដល់អស់ពីស្តុក ទិញអស់ ១០ដុល្លារ ក្នុងវិក្កយបត្រតែមួយ នឹងទទួលបានអាវ ឬមួក ចំនួនមួយឥតគិតថ្លៃ (អាចរើសយកមួក ឬរើសយកអាវក៏បាន) ។ សូមរួសរាន់ ផលិតផលមានចំនួនកំណត់ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]