ហុងកុង៖ នៅថ្ងៃទី ១ ខែកញ្ញាកន្លងទៅនេះ យោងតាម HK01 បានរាយការណ៍ថា ខាងកម្មវិធីបវរកញ្ញាហុងកុងឆ្នាំ ២០២២ បានលើកឡើង បេក្ខនារីម្នាក់ទៀត ដែលត្រូវបានបញ្ជាក់ថាមានជំ.ងឺកូវីដ១៩ ខណៈចំនួនករណីសរុបកើនឡើងដល់៦នាក់នោះ បានធ្វើឲ្យការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នឹងត្រូវលុបចោល ដើម្បីអនុវត្តការងារប្រឆាំងការរា.ត.ត្បា.ត។
ជាមួយគ្នានេះ ខាងអគ្គនាយក TVB បាននិយាយថា លោកមានការសោកស្តាយដែលបវរកញ្ញាហុងកុងឆ្នាំ ២០២២ មិនអាចប្រព្រឹត្តទៅតាមការគ្រោងទុក។ ហើយការលុបចោល ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ បានធ្វើឱ្យខាងស្ថានីយ ចំណាយប្រាក់ចំនួន ៥៦ លានដុល្លារហុងកុង (ប្រហែល ៧,១ លានដុល្លារ) និងបានចំណាយប្រាក់យ៉ាងច្រើន លើការរៀបចំឆាក3D មានតន្ត្រី និងរបាំដ៏អស្ចារ្យ ដើម្បីបម្រើទស្សនិកជន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាពិសេស យោងតាមប្រភពដដែលនេះ បានលើកឡើងទៀតថា កម្មវិធីបវរកញ្ញាហុងកុង អាចនឹងមានហានិភ័យក្នុងការក្លាយជាការផ្ទុះឡើងនៃជំ.ងឺកូវីដ១៩ ថ្មីនៅក្នុងទីក្រុងហុងកុង។ ខណៈក្នុងពេលប្រឡង បេក្ខភាពជាច្រើន បានធ្វើការនិងថតរួមគ្នាក្នុងកម្មវិធីផ្សេងៗ ហើយនៅមុនការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត ពួកគេក៏មានសន្និសីទសារព័ត៌មាន ដើម្បីបើកដំណើរការប្រព័ន្ធផ្សព្វផ្សាយ ដោយមិនបានពាក់ម៉ាស់ការពារ ផងដែរ៕
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]