ភ្នំពេញ៖ គ្រាន់តែនិយាយដល់ឈ្មោះកញ្ញា ឌី បញ្ញាវិមាលា ជឿជាក់ថាប្រិយមិត្តមួយចំនួនធំប្រាកដជាបានស្គាល់។ ដោយនាងជាបវរកញ្ញាយុវវ័យអន្តរជាតិកម្ពុុជា ដែលបានទៅប្រកួតលើឆាកអន្តរជាតិក្នុងកម្មវិធី Miss Teen International នឹងទទួលបានពានBest In Swimsuit ជាពិសេស អាចមានឱកាសឈានចូលTop10ទៀតផង។ 

យ៉ាងណាមិញ បន្ទាប់ពីត្រលប់មកពីការប្រកួតវិញ គេសង្កេតឃើញថាកញ្ញា ឌី បញ្ញាវិមាលា ទទួលបានការងារច្រើនជាបន្តបន្ទាប់។ពិតណាស់ បើទោះបីបវរកញ្ញារូបនេះនៅវ័យក្មេង ប៉ុន្តែសមត្ថភាពល្អ ហើយមានរូបសម្ផស្សស្អាតផងដែរ។ មួយវិញទៀត ក្រៅពីសម្រស់និងសមត្ថភាព នាងក៏មានភាពរួសរាយរាក់ទាក់ថែមទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង បើក្រឡេកមកមើលការងារថតសំអាង បច្ចុប្បន្នកញ្ញា ឌី បញ្ញាវិមាលា បានទទួលថតសំអាងការច្រើន។ ហើយអ្វីដែលគេចាប់អារម្មណ៍នោះ នៅពេលនាងតុបតែងខ្លួនស្លៀកឈុតកូនក្រមុំខ្មែរ ក្នុងឈុតពណ៌ទឹកក្រូច មើលទៅនាងពិតជាស្រស់សោភាខ្លាំងទាំងមុខមាត់ និងស្នាមញញឹមគឺសមសួនគ្មានកន្លែងទាស់ឡើយ៕

ប្រភពរូបភាព៖ Tola Wedding Embellishment តុលា សំអាងការ

សូមទស្សនារូបភាពខាងក្រោម៖

កញ្ញា ឌី បញ្ញាវិមាលា
កញ្ញា ឌី បញ្ញាវិមាលា
កញ្ញា ឌី បញ្ញាវិមាលា
កញ្ញា ឌី បញ្ញាវិមាលា
កញ្ញា ឌី បញ្ញាវិមាលា
កញ្ញា ឌី បញ្ញាវិមាលា
កញ្ញា ឌី បញ្ញាវិមាលា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]