ភ្នំពេញ៖ តើអ្នកកំពុងស្វែងរក ថេប្លែត សម្រាប់ធ្វើការ ឬទិញឲ្យកូនៗសម្រាប់សិក្សាដែលមានអេក្រង់ភ្លឺច្បាស់មែនទេ? មានសមត្ថភាពថែរក្សាសុខភាពភ្នែក? កម្រិតបង្ហាញពណ៌កម្រិត 10bits? ថាមពលថ្មកាន់បានយូរ? សព្វថ្ងៃ ថេប្លេត មានទីផ្សារពេញនិយមមិនចាញ់ស្មាតហ្វូនប៉ុន្មានឡើយ ហើយមនុស្សចាប់ផ្តើមយល់ពីអត្ថប្រយោជន៍របស់ ថេប្លែត បានកាន់តែច្រើនផងដែរ។
![](https://s9.kh1.co/e2/e2d5698d7afbd5280452db516ec54909a04925e9.jpg)
ងាកមកមើល OPPO ជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ល្បីល្បាញបានបញ្ចេញនូវប្រភេទថេប្លែតប្រកបដោយលក្ខណៈសម្បត្តិទំនើប និងរចនាបថគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ OPPO Pad Air ដែលផលិតឡើងស្របតាមយុវសម័យថ្មី និងបដិវត្តថ្មីសម្រាប់ការធ្វើការ និងការសិក្សាតាមអនឡាញជាដើម។ បើនិយាយពីតម្លៃ OPPO Pad Air គឺ $269 តែប៉ុណ្ណោះ! ដូចនេះ មុនសម្រេចចិ្តតគួរទិញឬមិនទិញ សូមស្វែងយល់ឲ្យបានច្បាស់ពីសមត្ថភាពរបស់ OPPO Pad Air ជាមុនសិន ៖
OPPO Pad Air រចនាតួខ្លួនពីលោហៈធាតុរឹងមាំធន់នឹងការប្រើប្រាស់ ព្រមទាំងមានកម្រាស់ស្តើង 6.94mm និងទម្ងន់ត្រឹមតែ 440g។ ចំណែកអេក្រង់អណ្តែតមើលឃើញស្តើងប៉ុន្តែមិនងាយកោងឡើយ។ សរុបជារួម OPPO Pad Air ជាថេប្លែតដែលស្តើងស្រាល និងរឹងមាំដែលរចនាយ៉ាងផ្តាច់មុខក្នុងឧស្សាហកម្មថេប្លែត។
OPPO Pad Air បំពាក់ជាមួយ Speaker ចំនួន 4 គ្រាប់ ជួយឲ្យការស្តាប់តន្រ្តី និងមើលវីដេអូកាន់តែជក់ចិត្តជាមួយសំឡេងកាន់តែខ្លាំង និងកាន់តែពីរោះជាមួយបច្ចេកវិទ្យា DOLBY ATMOS។ លើសពីនេះ OPPO Pad Air បំពាក់ជាមួយអេក្រង់ធំច្បាស់កម្រិត 2K ដែលអាចបង្ហាញពណ៌បានល្អក្នុងកម្រិត 10 bits ដែលមើលទៅកាន់តែស្រស់ស្អាត ថែមទាំងថែរក្សាសុខភាពភ្នែកបានល្អ ដោយទទួលបានវិញ្ញាបនបត្រការពារភ្នែកពី TÜV Rheinland ប្រទេសអាល្លឺម៉ង់ផងដែរ។ ទាំងនេះជាជម្រើសល្អបំផុតសម្រាប់អ្នកធ្វើការ អ្នកសិក្សា និងអ្នកចូលចិត្តតាមដានភាពយន្តជាដើម។
![](https://s9.kh1.co/a0/a0067ca86655c5e42eeb987934db06ce6579a03c.jpg)
OPPO Pad Air បំពាក់នូវបន្ទះឈីប Qualcomn Snapdragon 680 ជាបន្ទះឈីបដ៏ល្បីល្បាញ ដែលមានល្បឿនប្រតិបត្តិការរហ័សរួមជាមួយខ្នាតដំណើរការ 6nm ជួយឲ្យវាមិនត្រឹមតែដំណើរបានរលូនប៉ុណ្ណោះទេ ថែមទាំងអាចសន្សំថាមពលថ្មបានប្រសើរសម្រាប់ការប្រើកាន់តែយូរផងដែរ។ បន្ថែមពីនេះវាក៏មានមុខងារបន្ថែម RAM រហូតដល់ 3GB ប្រសិទ្ធភាពនៃការឆ្លាស់ចេញចូលកាន់តែរលូន។
OPPO Pad Air មានថាមពលថ្មធំ 7100mAh អាចមើលភាពយន្ត 8 រឿង និងមើលសៀវភៅបាន 16 ម៉ោងឯណ្ណោះ។ មិនតែប៉ុណ្ណោះវាក៏បំពាក់ជាមួយបច្ចេកវិទ្យាសាកថ្ម 18W ដែលមានសមត្ថភាពសាកថ្មលឿន មិនចំនាយពេលយូរ។
![](https://s9.kh1.co/f7/f73754f3af453b438f2669023dae751d00abcb10.jpg)
បន្ថែមពីនេះ OPPO Pad Air ក៏មានមុខងារ Multi-Screen Connect ដែលអាចភ្ជាប់ទូរស័ព្ទទៅកាន់ថេប្លែត។ មុខងារចែកអេក្រង់ជា 2 និងមុខងារបណ្តែតកម្មវិធីលើអេក្រង់ ព្រមទាំងមុខងារផ្សេងៗទៀតជាច្រើនផងដែរ៕
![](https://s9.kh1.co/83/839a757ecf1f64827414550eb85e515619bd21f9.jpg)
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]