បរទេស៖ លោក Ari Emanuel's Endeavor នាយកប្រតិបត្តិនៃក្រុមហ៊ុន Endeavor Group (ម្ចាស់ក្រុមហ៊ុន IMG) ព្យាយាមស្វែងរក អ្នកទិញសម្រាប់អាជីវកម្មកម្មវិធីប្រកួតសម្រស់របស់លោក ហើយបដិសេធមិនព្រមកាត់ថ្លៃ នេះបើយោងតាមការចុះផ្សាយរបស់ The Post ចុះផ្សាយ ។
តាមរយៈប្រភពដដែល នាយកប្រតិបត្តិនៃក្រុមហ៊ុន បានធ្វើការ ទិញយកស្ថាប័ន កម្មវិធីប្រកួតសម្រស់ដ៏ធំបំផុតរបស់ពិភពលោកពីលោក Donald Trump នៅក្នុងឆ្នាំ ២០១៥ មុនពេល ការឡើងប្រធានាធិបតីរបស់លោក Trump។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទោះបីជាតម្លៃលក់ មិនត្រូវបានបង្ហាញឱ្យដឹងក៏ដោយ របាយការណ៍ហិរញ្ញវត្ថុទាក់ទងនឹង យុទ្ធនាការនយោបាយរបស់លោក Trump បាននិយាយថា អង្គការមានតម្លៃចន្លោះពី ៥ លានដុល្លារទៅ ២៥ លានដុល្លារ ហើយមានប្រាក់ចំណូល ៣.៤ លានដុល្លារក្នុងមួយឆ្នាំ។
ទៀតសោត បុគ្គលម្នាក់ដែលដឹងពី ស្ថានភាពហិរញ្ញវត្ថុរបស់បវរកញ្ញាចក្រវាលបានប្រាប់ The Post ស្ថាប័នមួយនេះ ដែលរួមមានព្រឹត្តិការណ៍បវរកញ្ញាសហរដ្ឋអាមេរិក និងបវរកញ្ញាវ័យក្មេងរបស់សហរដ្ឋអាមេរិក បានមានការខាតបង់ជារៀងរាល់ឆ្នាំ។
ការប្រលងបវរកញ្ញាចក្រវាលកាលពីឆ្នាំមុនដែលគ្រងមកុដបវរកញ្ញា Harnaaz Sandhu របស់ប្រទេសឥណ្ឌាបានទាក់ទាញអ្នកទស្សនាសរុបចំនួន ២.៧ លាននាក់នៅលើ Fox ដែលការវាយតម្លៃនេះបានធ្វើឱ្យមានការធ្លាក់ចុះ ៣០ភាគរយ ពីអ្នកទស្សនាចំនួន ៣.៨ បើប្រៀបធៀប កាលពីឆ្នាំ ២០១៩ ដោយគ្រាន់តែពីរឆ្នាំមុន ក្នុងឆ្នាំ ២០១៧ ការប្រកួតនេះបានធ្វើឱ្យអ្នកទស្សនាសរុបចំនួន ៥.២ លាននាក់។
យ៉ាងណាមិញ ការប្រកួតប្រជែងឆ្នាំនេះគ្រោងធ្វើនៅខែធ្នូ ហើយនឹងត្រូវចាក់ផ្សាយម្ដងទៀតដោយទូរទស្សន៍ Fox ដដែល៕
ប្រភព៖ nypost
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]