បរទេស៖ តារាសម្តែង Pierce Brosnan បានឆ្លើយតបយ៉ាងធម្មតា ចំពោះការចំអកនៅលើ Facebook អំពីរូបរាងរបស់ភរិយារបស់់លោក ដោយនិយាយថា លោកធ្លាប់បានបដិសេធសំណើរវះកាត់សម្រកទម្ងន់សម្រាប់ប្រពន្ធរបស់លោក ដោយសារតែ តារាប្រុសរូបនេះ ស្រឡាញ់រូបរាងរបស់ភរិយាខ្លួនមាន ។

ទៀតសោត តាមប្រភពមួយ បានទម្លាយថា មិត្តភ័ក្តិធ្លាប់ណែនាំថានាងគួរតែវះកាត់សម្រកទម្ងន់ ប៉ុន្តែលោកពិតជាស្រលាញ់ប្រពន្ធខ្លាំងណាស់ ដោយបានលើកឡើងបន្ថែមថា នាងជានារីដែលស្អាតជាងគេក្នុងក្រសែភ្នែករបស់លោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ថែមពីនេះ តារាសម្តែង 007 រូបនេះ បន្តទៀតថា ពីមុនរូបលោក ស្រលាញ់ប្រពន្ធ មិនមែនដោយសារសម្រស់នាងទេ គឺដោយសារស្រលាញ់នាងកាន់តែខ្លាំងនៅពេលនេះ ព្រោះនាងជាម្តាយរបស់កូនលោក ដោយ Pierce ពិតជាមានមោទនភាពចំពោះនាង ហើយខ្ញុំតែងតែផ្តល់សុភមង្គលជូននាង ដើម្បីរស់នៅឱ្យសក្តិសម នឹងសេចក្តីស្រឡាញ់របស់នាងមកកាន់គ្រួសារ នេះ​ជាពាក្យសម្តី ក្រោយមានការ​មើល​ងាយថា ​ប្រពន្ធ​ខ្លួន​ថា​ធា.ត់ខ្លាំង។

យ៉ាងណាមិញ រឿងរ៉ាវនេះត្រូវបានគេជឿថាកើតឡើងនៅពេលដែលគណនីហ្វេសប៊ុកមួយបានបង្ហោះរូបថតរបស់ Pierce Brosnan និងភរិយារបស់លោក អតីតអ្នកកាសែត Keely Brosnan ជិត 30 ឆ្នាំមុននៅពេលដែលនាងមានរាងស្លីមហើយរូបភាពបច្ចុប្បន្នរបស់នាងក្លាយជារាងមូលធាត់ ដែលបានធ្វើឱ្យមានមតិអវិជ្ជមានអំពីរូបរាងរបស់ប្រពន្ធរបស់ Pierce ។

យោងតាម ​​Mirror លោក Pierce Brosnan បានអានការបង្ហោះនៅពេលដែលវាបានរីករាលដាលនៅលើអ៉ីនធឺណែត ហើយរូបលោកបានចេញការពារប្រពន្ធរបស់លោកដោយផ្ទាល់តែម្តង៕

ប្រភព៖ ngoisao

សូមទស្សនារូបភាពខាងក្រោម៖

បច្ចុប្បន្នគូស្វាមី ភរិយា
បច្ចុប្បន្នគូស្វាមី ភរិយា
កាលពី ៣០​ឆ្នាំមុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]